លោក Mauricio Pochettino បានសម្រេចបន្ដកុងត្រាថ្មី ដឹកនាំក្រុម PSG រហូតដល់ឆ្នាំ២០២៣ឯណោះ ក្រោយពីចូលខ្លួនមកក្រុមនេះកាលពីដើមឆ្នាំនេះ។
អតីតអ្នកចាត់ការក្រុម Spurs ខាងលើបានចុះដឹកនាំដឹកនាំក្រុម PSG នៅខែមករាដើមឆ្នាំ២០២១នេះ ជាមួយកុងត្រា១៨ខែ។ ក្រោយពីចប់រដូវកាលនេះមក រហូតដល់ពេលនេះក៏ស្រាប់តែរូបលោកទទួលបានដំណឹងល្អ បន្ដកុងត្រាបន្ថែមរហូតដល់ឆ្នាំ២០២៣តែម្ដង។ ការទទួលបានកុងត្រាថ្មីនេះ ក៏ព្រោះតែថ្នាក់ដឹកនាំក្រុម PSG ពេញចិត្តចំពោះការដឹកនាំក្រុមមួយរយៈកន្លងមកនេះដែរ។
រំលឹកថាក្រុម PSG បារាំងនៅរដូវកាលមុនមិនជោគជ័យទេ ដោយពួកគេមិនអាចទាំងឈ្នះពានរង្វាន់ Ligue1 របស់បារាំងបានផង។ ខណៈដែលពាន UEFA Champions League វិញ ក៏ធ្វើមិនបានល្អដូចគ្នា។ យ៉ាងណាមិញ នៅរដូវកាលថ្មីខាងមុខ ក្រុមអ្នកមានបារាំងនេះ បានទទួលកីឡាករថ្មីៗជាច្រើនដូចជា Gianluigi Donnarumma, Sergio Ramos, Achraf Hakimi និង Gini Wijnaldum ជាដើម ដែលសង្ឃឹមថានឹងទទួលបានផលល្អវិញ៕ប្រភព Marca