Gini Wijnaldum អតីតកីឡាកររបស់ក្លឹប Liverpool ដែលផុតកុងត្រាកាលពីថ្ងៃទី ៣០ មិថុនាកន្លងទៅ បានសម្រេចបង្ហាញខ្លួនជាផ្លូវការ ជាមួយក្លឹបបារាំង Paris Saint-Germain ហើយក៏បានលើកឡើងនូវការយល់ឃើញ និងមហិច្ឆតាមួយចំនួនផងដែរ។
ខ្សែបម្រើសញ្ជាតិហូឡង់ បាននិយាយឥតលាក់បាំង ថាខ្លួនចង់មានឱកាសរួមជើងជាមួយ Paul Pogba ហើយក៏ជឿថាមិត្តរួមក្រុមឯទៀតចង់បាន កីឡាករលំដាប់ World Class ម្នាក់ហ្នឹងដូចគ្នា។
ប្រាប់ RMC ខ្សែបម្រើ Wijnaldum និយាយ៖ “គេ [Pogba] ពិតជាអស្ចារ្យ ខ្ញុំធ្លាប់បានតទល់គេប៉ុន្មានលើកដែរ និយាយទៅគេជាកីឡាករដ៏អស្ចារ្យបំផុតមួយ ហើយក្រុមណាក៏ចង់មានគេជាសមាជិកដែរ”។
លោកបន្ត៖ “ប្រសិនអ្នកសួរក្រុមដទៃទៀតថាពួកគេចង់បាន Pogba ឬអត់ គ្រប់គ្នាប្រាកដជាឆ្លើយ ថាចង់ គេជាខ្សែបម្រើល្អដាច់គេមួយក្នុងលោក ជារួមទៅខ្ញុំចង់បានមកទីនេះជាមួយពួកយើង”៕ ប្រភព៖ Metro