Lionel Messi បានឈរជើងក្លាយជាកីឡាករឥតតម្លៃខ្លួនលើទីផ្សារដោះដូររយៈពេលជាង ៣ សប្តាហ៍មកហើយ ដោយខាងភាគីក្លឹបក៏មិនទាន់ចរចាសម្រេចបាន ១០០ ភាគរយនោះដែរ ពាក់ព័ន្ធនឹងកុងត្រាថ្មី។
M10 ដែលចាយពេលជាង ១៦ ឆ្នាំមកហើយនោះ ត្រូវបានលោក Joan Laporta ជាប្រធានក្លឹប នៅតែបង្ហាញឆន្ទៈជឿជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធអាហ្សង់ទីននឹងចុះហត្ថលេខាថ្មី ពោលមិនផ្ទេរទៅក្លឹបដទៃណាទៀតឡើយ។
លោក Laporta មានប្រសាសន៍៖ “Messi តែងតែនិយាយថាគេចង់បន្តនៅ ដោយគ្មានអ្វីគួរឲ្យសង្ស័យឡើយ ដោយយើងក៏កំពុងស្ថិតក្នុងការចរចាពាក់ព័ន្ធនឹងកុងត្រានោះដែរ ហើយក៏ដំណើរការបានយ៉ាងល្អ ដូចអ្វីដែលយើងរំពឹងទុក និយាយទៅយើងមិនលាក់បាំងទេអំពីការចង់ឲ្យគេបន្ត រយៈពេលច្រើនឆ្នាំទៅមុខទៀត”៕
ប្រភព៖ AF