មានដំណឹងថា ខាងក្លឹប Manchester City បានព្រមព្រៀងការចរចាលក្ខណៈបុគ្គលជាមួយកីឡាករ Harry Kane រួចរាល់ហើយ ដោយព្រមផ្តល់ឲ្យនូវថ្លៃពលកម្មប្រមាណ ៤០០ ០០០ ផោន/សប្ដាហ៍ តែសំខាន់នៅរង់ចាំការចរចាតម្លៃផ្ទេរចេញជាមួយក្លឹប Tottenham Hotspur មួយតង់ទៀត។
យ៉ាងណាបើការផ្ទេររបស់ Kane អាចសម្រេចជោគជ័យ ហើយគេមកឈរជើងនៅ Etihad នោះមានន័យថា កីឡាករអង់គ្លេសនឹងឡើងជាបុគ្គលដែលទទួលបានថ្លៃពលកម្មខ្ពស់ដាច់គេបង្អស់ហើយនៅ Premier League ពោលគឺយកឈ្នះទាំង Kevin de Bruyne ជាមិត្តរួមក្រុមថ្មីទៀត។
រាប់ទាំងតម្លៃពលកម្មថ្មីរបស់ Kane យើងបង្ហាញឈ្មោះអ្នកទាំង ១០ ស៊ីថ្លៃបំផុតប្រចាំលីគកំពូលអង់គ្លេស៖
Harry Kane បាន ៤០០ ០០០ ផោន
Kevin de Bruyne បាន ៣៨៥ ០០០ ផោន
Pierre-Emerick Aubameyang បាន ៣៥០ ០០០ ផោន
Jadon Sancho បាន ៣៥០ ០០០ ផោន
Kai Havertz បាន ៣១០ ០០០ ផោន
Raheem Sterling បាន ៣០០ ០០០ ផោន
Paul Pogba បាន ២៩០ ០០០ ផោន
Timo Werner បាន ២៧០ ០០០ ផោន
Edinson Cavani បាន ២៥០ ០០០ ផោន
Anthony Martial បាន ២៥០ ០០០ ផោន៕
ប្រភព៖ AF