ឈ្មោះ​ជា​កីឡាករ Man Utd តើ Greenwood ជ្រើស​យក Ronaldo ឬ Messi ដែល​ល្អ​បំផុត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​វិស័យ​កីឡា​បាល់ទាត់​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ​នេះ ​សំណួរ​ដែល​យើង​រមែង​លឺ​ច្រើន​ជាង​គេ​គឺ​សួរ​ថា “តើ​រវាង Cristiano Ronaldo និង Lionel Messi ​មួយ​ណា​ល្អ​ជាង”។ សំណួរ​ចាក់ដោត​នេះ ក៏​បាន​ចោទ​សួរ​ទៅ​កាន់​កីឡាករ​រួម​អាជីព​ជា​ច្រើន​ផង​ដែរ ហើយ Mason Greenwood ជា​អ្នក​ឆ្លើយ​ចុង​ក្រោយ​កាល​ពី​ពេល​ថ្មីៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន​វ័យ ១៩ ឆ្នាំ​របស់​ក្លឹប​ Manchester United ដ្បិត​បើ​ជា​កីឡាករ​រួម​ជើង​នៅ Old Trafford ដូច​គ្នា​នឹង Cristiano Ronaldo តែ​គេ​បែរ​ជា​ជ្រើស​យក Lionel Messi ហើយ​ឆ្លើយ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ។ ខ្សែ​ប្រយុទ្ធ​ស្លាប​ពាក់​អាវ​លេខ ១១ បាន​និយាយ​ប្រាប់ MUTV ដូច្នោះ​ថា៖ “សម្រាប់​ខ្ញុំ តែងតែ​ជ្រើស​យក Messi ជា​កីឡាករ​ល្អ​បំផុត ព្រោះ​គាត់​ប្រៀប​ដូច​ជា​មនុស្ស​ដែល​មក​ពី​ភព​មួយ​ផ្សេង​ទៀត​អ៊ីចឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Greenwood បន្ត៖ “Ronaldo តាម​ពិត​ទៅ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ទាំង​កាយសម្បទា​ដែល​សក្ដិសម​ជា​អត្តពលិក​ដ៏​ល្អ​មួយ ប៉ុន្តែ​បើ​យើង​មើល​ទៅ​ Messi នូវ​អ្វី​ដែល​គាត់​សម្រេច​បាន​ជាមួយ​មាឌ​របស់​គាត់​បែប​ហ្នឹង និង​ជោគជ័យ​សម្រាប់​ក្លឹប Barcelona ក៏​ដូច​ជា​ការ​ឈ្នះ​ពាន​រង្វាន់​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន គឺ​អាច​និយាយ​បាន ថា​គាត់​ស្ថិត​នៅ​កម្រិត​ខ្ពស់​មួយ​ទៀត​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះ​ឲ្យ​ជម្រើស​ជាតិ​ដែល Greenwood លើក​ឡើង​ គឺ​ចង់​សំដៅ​ទៅ​ពាន​រង្វាន់ Copa America ដែល​វីរបុរស​ពាក់​អាវ​លេខ ១០ ទើប​តែ​សម្រេច​បាន​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព និង​ជា​ពាន​ដំបូង ដែល​អាហ្សង់ទីន​ខកខាន​យក​បាន​តាំង​ពី​ឆ្នាំ ១៩៩៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​នេះ​វា​ក៏​ធ្វើ​ឲ្យ​ Messi ហាក់​រំកិល​មក​ស្មើ​កម្រិត Ronaldo វិញ​ដែរ ព្រោះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មនុស្ស​ជា​ច្រើន និយាយ​ថា CR7 មាន​ប្រៀប ក៏​ដោយសារ​អាច​ជួយ​ជម្រើស​ជាតិ​ឈ្នះ​ពាន​ប្រចាំ​ទ្វីប តួ​យ៉ាង​គឺ Euro 2016 ឥឡូវ​ M10 ក៏​បាន​លើក Copa America 2021 ជាមួយ​អាហ្សង់ទីន ដែល​នាំ​ឲ្យ​ការ​វែកញែក​នៅ​ការ​លេង​ជម្រើស​ជាតិ​ហាក់​មាន​ភាព​ស្មើ​គ្នា។ យ៉ាង​ណា​សំណួរ​នេះ បើ​សួរ​មក​កាន់ CTS Sports ក៏​យើង​មិន​អាច​ឆ្លើយ​បាន​ដែរ គ្រាន់​ថា​ចម្លើយ​ដ៏​ល្អ​បំផុត គឺ​ពួក​គេ​ល្អ​រៀង​គ្នា ដោយ Messi ជា​កីឡាករ​​បាល់ទាត់​ដែល​មាន​ទេពកោសល្យ​ល្អ​ដាច់​គេ​ពី​ធម្មជាតិ ហើយ​ Ronaldo ជា​កីឡាករ​ដែល​មាន​ការ​លុត​ដំ​ខ្លួន​ខ្ពស់​បំផុត សក្ដិសម​ជា​គំរូ​ដែល​យុវជន​ជំនាន់​ក្រោយៗ​គួរ​អនុវត្ត​តាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ទៅ​ការ​ប្រៀបធៀប​នេះ​ដែរ CTS Sports ក៏​សូម​លើក​ឈ្មោះ​កីឡាករ​ល្បីៗ ៦ រូប ដែល​ធ្លាប់​បង្ហាញ​ការ​យល់​ឃើញ ហើយ​ជ្រើសរើស​វាង Ronaldo និង Messi៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Harry Kane
ធ្លាប់​និយាយ​ថា៖ “Cristiano Ronaldo គឺ​ជា​គំរូ​របស់​ខ្ញុំ គាត់​បាន​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​រយៈ​ពេល​យូរ​ណាស់​មក​ហើយ ខ្ញុំ​ក៏​ចង់​ឈាន​ដល់​ចំណុច​ហ្នឹង​ដែរ”។ ចម្លើយ៖ គឺ​យក Ronaldo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Marcus Rashford
ធ្លាប់​និយាយ​ថា៖ “ដ្បិត​ខ្ញុំ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់ Ronaldo តែ​ខ្ញុំ​គិត​ថា Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា”។ ចម្លើយ​គឺ​យក៖ Messi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Erling Haaland
ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​ជួប​ Ronaldo ហើយ​ប្រាប់​គាត់​ថា ខ្ញុំ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដូច​ពេល​នេះ​ក៏​ដោយសារ​តែ​គាត់ ព្រោះ​គាត់​ជា​គំរូ​របស់​ខ្ញុំ”។ ចម្លើយ៖ គឺ​យក Ronaldo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Kylian Mbappe

ធ្លាប់​និយាយ៖​ថា “Ronaldo គាត់​ជា​ idol របស់​ខ្ញុំ​តាំង​តែ​ពី​ខ្ញុំ​នៅ​តូច ហើយ​គាត់​ក៏​ជា idol របស់​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​ទៀត​ដែរ”។ ចម្លើយ៖ គឺ​យក Ronalod។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Christian Pulisic
ធ្លាប់​និយាយ​ថា៖ “វា​ពិត​ជា​ពិបាក​ការ​ដែល​ឆ្លើយ​ថា នរណា​ល្អ​ជាង​នរណា តែ​ខ្ញុំ​សូម​ជ្រើស​យក Messi ព្រោះ​ពេល​ខ្ញុំ​ធំធាត់​ឡើង គាត់​តែងតែ​ជា​កីឡាករ​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត”។ ចម្លើយ៖ គឺ​យក Messi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Neymar
ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​បាន​លេង​ជាមួយ Messi ជា​កីឡាករ​ដែល​ល្អ​បំផុត​គ្រប់​ពេលវេលា ហើយ​គាត់​ជា idol របស់​ខ្ញុំ​ក្នុង​វិស័យ​បាល់ទាត់”។ ចម្លើយ៖ គឺ​យក MEssi៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT