ក្រុម FC Barcelona មានបំណងចង់បានខ្សែបម្រើ Donny van de Beek សញ្ជាតិហុល្លង់ពីក្រុមបិសាចក្រហម Manchester United ទៀតនារដូវកាលនេះ។
Van de Beek ក្នុងរដូវកាលដំបូងជាមួយក្រុម Manchester United រូបគេមិនមានឱកាសលេងពេញលេញនោះទេ ដោយជាប់ជម្រើសដំបូងបាន៤ដង និងប្ដូរចូលលេងបាន១៥ដង។ ដោយសារតែមើលឃើញឱកាសលេងបានតិចនេះហើយ ទើបបានជាលោក Ronald Koeman អ្នកចាត់ការក្រុម Barcelona ចង់បានរូបគេទៅលេងនៅអេស្ប៉ាញវិញ។
យ៉ាងណាមិញ អតីតកីឡាករ Ajax ខាងលើនេះ មិនទាន់មានបំណងចង់ចាកចេញពី Old Trafford ឡើយ។ រូបគេចង់ប្រជែងកៅអីជម្រើស១១នាក់ដំបូងនៅរដូវកាលថ្មីខាងមុខនេះទៀត។ ដោយនេះសបញ្ជាក់ថា Donny van de Beek នឹងបន្ដលេងនៅក្រុមបិសាចក្រហម ដោយមិនចាកចេញទៅណាទេ៕ប្រភព Dailymail