Jadon Sancho បានសម្រេចការផ្ទេរមកកាន់ក្លឹបបិសាចក្រហម Manchester United ហើយ ប៉ុន្តែគេមិនទាន់រំលេចវត្តមានជាផ្លូវការនៅឡើយ នៅឯកីឡដ្ឋាន Old Trafford ឬនៅសន្និសីទសារព័ត៌មាន។
ក្នុងថ្ងៃខាងមុខនោះ ក៏ជាថ្ងៃដែល Sancho នឹងកាន់លេខអាវរបស់គេ ហើយតាមដឹងគឺមិនអាចទទួលបានលេខ ៧ ដូចអាវចាស់កាលលេងឲ្យក្លឹប Borussia Dortmund នោះទេ ផ្ទុយទៅវិញនឹងទទួលបានអាវលេខ ១៦។ នេះបើតាមរបាយការណ៍ពី The National News បានចុះផ្សាយ។
ក៏ដោយសារតែអាវលេខ ៧ ជាន់គ្នាជាមួយ Edinson Cavani ហើយលេខ ៩ ជាន់នឹង Anthony Martial រីឯលេខ ១១ ជាន់នឹង Mason Greenwood និយាយទៅអាវលេខពិសេសៗគឺសុទ្ធតែមានម្ចាស់ ហើយបើនិយាយពីលេខ ១៦ នេះវិញ តាមស្តង់ដារខ្សែប្រយុទ្ធគឺមិនជាពិសេសប៉ុន្មានទេ តែបើរំឭកទៅអតីតកាលនៅទឹកដី Old Trafford វាគឺជាលេខអាវចាស់របស់អតីតវីរបុរសលោក Roy Keane៕
ប្រភព៖ SportBible