ក្លឹបធំៗ ៣ មាន Manchester United, Barcelona និង Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងខិតជិតក្នុងការចរចាជាមួយខ្សែបម្រើ Leon Goretzka របស់ Bayern Munich ដែលលឺដំណឹងថាចង់ចាកចេញ ក្រោយសុំថ្លៃពលកម្មថ្មីពីក្លឹបអាណាព្យាបាលមិនបាន។
បុរសវ័យ ២៦ ឆ្នាំឈានមកដល់ឆ្នាំចុងក្រោយនៃសុពលភាពកុងត្រាដែលសេសសល់ ហើយការចរចាកុងត្រាថ្មីជាមួយក្លឹបឈ្នះជើងឯក Bundesliga គឺគេចង់បានដល់ ១៩,៥ លានផោន/ឆ្នាំ ដែលប្រហែលនឹងទឹកប្រាក់ដែល David Alaba ទទួលបានពី Real Madrid តែខាងក្លឹប Bayern ឯណេះ ព្រមឲ្យតែ ៨,៥ ទៅ ១០,៥ លានផោនប៉ុណ្ណោះ។
ទំហំនេះគឺជាបញ្ហាដែលក្លឹបកំពុងប្រឈម ហើយអាចជាសម្រេចចិត្តលក់គេចេញ ប្រសិនជាទាល់ខ្លាំង ព្រោះតាមគោលការណ៍ក្លឹប Bayern Munich បច្ចុប្បន្ន ចង់ធានាថានឹងកាត់បន្ថយថ្លៃពលកម្មកីឡាករទាំងអស់មកក្រោម ១៧ លានផោន/រដូវកាល ដើម្បីដោះស្រាយនៅវិបត្តិហិរញ្ញវត្ថុដែលកំពុងជួបប្រទះ។
ប្រសិនណា Bayern បរាជ័យក្នុងការចរចា នោះ Goretzka ក៏មានសិទ្ធរកក្លឹបថ្មីត្រឹមខែមករាតទៅ ជាលក្ខណៈ Pre-Contract ហើយក្លឹបធំទាំង ៣ ខាងលើ អាចជាមានមួយក្នុងការសម្រេចចិត្តរបស់គេ។ គ្រាន់ថាភាគរយខ្ពស់ ទំនងជា Real Madrid ឬ Man Utd ព្រោះ Barcelona ពេលនេះក៏ពិបាករឿងខ្ទង់ចំណាយហ្នឹងដែរ៕
ប្រភព៖ Sportsmole