យុវតីថៃ Supergirl ចង់ជួបអ្នកជំនាញកណ្តាប់ដៃ Buntan សងសឹកឲ្យបងស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​ថៃ​វ័យ​ក្មេង Supergirl Jaroonsak បាន​បង្ហើបឲ្យ​ដឹង​ថា នាង​ចង់​ជួប​កីឡាការិនី​​អាមេរិក​ដែល​​ពូកែ​កណ្តាប់​ដៃ Jackie Buntan នៅ​លើ​សង្វៀន ONE ជា​មួយ​នឹង​គោល​បំណង​សំខាន់​ពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ប្រដាល់​ថៃ​អាយុ​ទើប​១៧ឆ្នាំ​ Jaroonsak ចង់​សង​​សឹក​ឲ្យ​បង​ស្រី​របស់​នាង Wondergirl ដែលបាន​ចាញ់​ក្រោម​ដៃ​របស់​កីឡាការិនី​អាមេរិក​យ៉ាង​អស់​ចិត្ត​បំផុត បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​ស្ទើរ​តែ​សន្លប់​ម្តង​ៗ និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​ម្តង។ ជា​មួយ​គ្នា​នេះ នាង​ចង់​ផ្តល់​មេ​រៀន​ឲ្យ Jackie Buntan ស្គាល់​បរាជ័យ​លើក​ដំបូង​នៅ​លើ​ឆាក​ប្រដាល់ ONE។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន ONE កីឡាការិនី Supergirl បាន​ប្រើ​ពេល​ត្រឹម​តែ​៦០​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​ដៃ​គូ Milagros Lopez នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ទី​ក្រុង​បាំងកក កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០។ បន្ទាប់​ពី​នោះមក នាង​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ​ដើម្បី​ឈាន​ដល់​កម្រិត​មួយមិន​អាច​ប៉ាន់​ស្មាន​បាន ដូច្នេះ​ហើយ​បាន​ជា​នាង​បង្ហើប​ឲ្យ​ដឹង​ថា ចង់​ជួប​ដៃ​គូ​ខ្លាំងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​និយាយ​ថា ៖«ខ្ញុំ​រាល់​ថ្ងៃ​នេះ សម្លឹង​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជា​មួយ Jackie ដែល​បាន​ឈ្នះ​បង​ស្រី​របស់​ខ្ញុំ»។ ដូច្នេះ​កម្លាំង​ជំរុញ​ទឹក​ចិត្ត​​របស់​នាងគឺ​​ចង់​សង​សឹក​ឲ្យ​បង​ស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​អាមេរិក  Buntan កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក ជា​ពិសេស​អ្នក​ប្រដាល់​ស្រី​តែ​ម្តង​ដែល​ចង់​ជួបនាង​នៅ​លើ​សង្វៀន បន្ទាប់​ពី​បាន​យក​ឈ្នះ​ Wondergirl និង Ekaterina Vandaryeva។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jaroonsak បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ឯង​បាន​ប្រកួត​ជា​មួយ​ដៃ​គូ​កម្រិត​ខ្ពស់​។ ពុក​ខ្ញុំ​ប្រាប់​ថា ប្រសិន​បើ​បាន​ប្រកួត​ជា​មួយ​ដៃ​គូ​ខ្លាំង​ៗ នោះ​យើង​អាច​កាន់​តែ​ល្អ​ប្រសើរ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT