Aung La N Sang មាន​ទំនុក​ចិត្ត​ពេល​​ប៉ះ​ Ataides

ត្រឹម​រយៈ​ពេល ពីរ​បី​ខែ​ក្រោយ​ចាញ់​ខ្សែ​ក្រវាត់​ ONE World Title ទី២​របស់​ខ្លួន Aung La “The Burmese Python” N Sang  ​ចាប់​ផ្ដើម​ជា​ថ្មី​ដើម្បី​ឆ្ពោះ​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​ត្រលប់​មក​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​​ត្រលប់​មក​វិញ​នៅ​សង្វៀន​ ONE: BATTLEGROUND  ដែល​ជា​ការ​ប្រកួត​បិទ​ទ្វារ ​ផ្សាយ​​ផ្ទាល់​ពី​កីឡដ្ឋាន Singapore Indoor Stadium ​នៅ​ថ្ងៃ​សុក្រ​ទី ៣០ ខែ កក្កដា ​ខាង​មុខ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរបុរស​​មីយ៉ាន់ម៉ា នឹង​ជួប Leandro “Wolf” Ataides ក្នុង​ការ​​ប្រកួត​​ទម្ងន់​ middleweight  នៃក្បាច់​គុនចម្រុះ  ហើយ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​​ដើម្បី​ឆ្ពោះ​ទៅ​ត្រដែត​​ឡើង​វិញ​លើ​ឆាក​អន្តរជាតិ។

អតីត​​ម្ចាស់​ខ្សែ​ក្រវាត់ ONE World Title ពីរ​គ្រឿង​បាន​ថ្លែង​បែប​នេះ៖«​​វា​ជា​ការ​​តតាំង​​​ជោគជ័យ ឬ បរាជ័យ​សម្រាប់​​រូប​ខ្ញុំ។  ប៉ុន្តែ ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ចូល​មក​នេះ​មាន​ទំនុក​ចិត្ត​ដោយ​សារ​ក្រុម​​គ្រូ​បង្វឹក​របស់​ខ្ញុំ​បាន​បង្វឹក​ខ្ញុំ​យ៉ាង​ល្អ ហើយ ខ្ញុំ​មាន​​ទំនុក​ចិត្ត​ថា​​ខ្ញុំ​ឈាន​ដល់​កម្រិត​កំពូល​វិញ​នៅ​ក្នុង​ការ​ប្រកួត​នេះ»។អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​​ជា​ការ​ឈឺ​ចាប់​បំផុត​សម្រាប់ Aung La N Sang ព្រោះ​បាត់​ប់​ខ្សែ​ក្រវាត់​ពីរ​ខ្សែ​បន្ត​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ខែ​តុលា  Reinier “The Dutch Knight” de Ridder បញ្ចប់​រូប​គេ​ដោយ​ក្បាច់​ឃ្លេ​ត្រឹម​រយៈ​ពេល ៣​នាទី​កន្លះ ដើម្បី​ គ្រង​ខ្សែ​ក្រវាត់ ONE Middleweight World Championship។ បន្ទាប់​មក នា​ខែ​​មេសា “The Dutch Knight” យក​ឈ្នះ​​តារា​មីយ៉ាន់ម៉ា​​ដោយ​ពិន្ទុ​ទៀត​ដើម្បី​​គ្រងខ្សែ​ក្រវាត់ light heavyweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​​រហូត​អស់​ខ្សែ​ក្រវាត់​ពីរ ប៉ុន្តែ ​កីឡាករ​វ័យ​ ៣៦ ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​ភាព​វិជ្ជមាន និង​​បង្កើត​ឱកាស​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang ​បាន​​បន្ត​ថា ៖«​វា​ជា​ការ​ខក​ចិត្ត​មួយ និង​អស់​សង្ឃឹម​ណាស់។  ប៉ុន្តែ ​អ្នក​ត្រូវ​តែ​វិភាគ​ការ​​ប្រកួត​ឡើង​វិញ​ថា​តើ​ត្រូវ​កែ​លម្អ​ចំណុច​ណាស ​និង​ធ្វើ​ឲ្យ​ប្រសើរ​ចំណុច​ណា។  ផ្នត់​គំនិត​របស់​ខ្ញុំ​​ គឺ ​ធ្វើ​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ដូច្នេះ ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​​ត្រង់​ចំណុច​ដែល​មិន​ល្អ​កន្លង​មក។  ​វា​ជា​ការ​រៀន​សូត្រ​សម្រាប់​ខ្ញុំ។ ​វា​មិន​​អី​ទេ។  ភាព​ខក​ចិត្ត ​គឺ​ជា​មេ​រៀន​នៅ​ក្នុង​ជីវិត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang បាន​ទស្សនា​វីដេអូ​​​ពេល​​​ចាញ់​រហូត​ដល់​របូត​ខ្សែ​ក្រវាត់​រួច​ទៅ​ហើយ។ រូប​គេ​ខំ​ហ្វឹកហាត់​ឡើង​​វិញ​​នៅ​ក្លិប Sanford MMA ​នា​រដ្ឋ​ផ្លរីដា​ សហរដ្ឋ​អាមេរិក ដើម្បី​ស្ដារ​កិត្តិយស​ឡើង​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​មីយ៉ាន់ម៉ា​​គូស​បញ្ជាក់ ៖«​ខ្ញុំ​ត្រូវ​តែ​អភិវឌ្ឍ​ចំណុច​អាក្រក់​របស់​ខ្ញុំ, ​​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា​វា​ល្អ​ឡើង​វិញ, និង​ផ្ដោត​លើ​ការ​រៀប​ចំ​ផែន​ការ​រក​ចំណុច​ខ្សោយ​របស់​គូ​ប្រកួត»។

​ជំនាញ​ចំបាប់​របស់​តារា​មីយ៉ាន់ម៉ា​នឹង​ត្រូវ​តេស្ត​​សមត្ថភាព​ដោយ Ataides  បន្ទាប់​ពី​រូប​គេ​ចាញ់​ដោយ​​ថ្វី​ដៃ De Ridder ​ក្នុង​លទ្ធផល​ពិន្ទុ​មិន​ឯកច្ឆន្ទ​កាល​ខែ កុម្ភៈ ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ដឹង​ថា “Wolf” ​គឺ​ជា​​ជើង​ឯក Brazilian Jiu-Jitsu World Champion ៥​សម័យ ​ប៉ុន្តែ ​រូប​គេ​ក៏​មាន​ជំនាញ​ប្រើ​កណ្ដាប់​ដៃ​ផ្ដួល​គូ​ប្រកួត​ផង​ដែរ។  ​ជាង​​ពាក់​កណ្ដាល​​នៃ​ជ័យជម្នះ​ ១១ លើក​របស់​គេ​កើត​ឡើង​ដោយ​សារ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្ដី វា​មិន​ធ្វើ​ “The Burmese Python” ​ភ័យ​ខ្លាច​នោះ​ឡើយ ។  Aung La N Sang ​ពិពណ៌នា ៖«Ataides មាន​ចំណុច​ខ្សោយ​ក្នុង​ក្បាច់​ប្រយុទ្ធ​របស់​គេ។  ខ្ញុំ​គិត​ថា ​ គេ​នឹង​ធ្វើ​ការ​ផ្នែក​ចំបាប់ ​ច្រើន ប៉ុន្តែ ​ខ្ញុំ​នឹង​ល្អ​ប្រសើរ​ជាង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​រៀប​ចំ​សម្រាប់​ជំនួប​ទម្ងន់ middleweight  ​ជើង​ខ្លាំង Ataides ​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ហ្វឹកហាត់​ជា​មួយ​ De Ridder ​នៅ​ក្លិប Combat Brothers ​នៅ​ក្រុង Breda ​ប្រទេស​ហូឡង់។

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​បញ្ចេញ​ទស្សនៈ​លើ Ataides បែប​នេះ ៖«​វា​ល្អ​សម្រាប់​រូប​គេ ។ ​ប្រហែល​ [De Ridder]  នឹង​ប្រាប់​អ្នក​អំពី​រឿង​សម្ងាត់​​ដើម្បី​​ផ្ដួល​ខ្ញុំ​ហើយ​មើល​ទៅ។  ប្រហែល គេ​នឹង​បង្ហាត់​អ្នក​អំពី​ការ​ទាត់ និង​គាប​ជើង​​ដាក់​ខ្ញុំ​ហើយ​មើល​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្ដី​ “The Burmese Python” ​ មិន​បារម្ភ​ទាល់​តែ​សោះ​ចំពោះ​អ្វី​ដែល​ “The Dutch Knight” ​បង្ហាត់​ដល់​ Ataides ​នៅ​ហូឡង់។   តារា​ដដែល​បាន​រៀន​អំពី​កំហុស ​ហើយ​​រៀប​ចំ​ផែន​ការ​ឡើង​វិញ​ពេល​ជួប​តារា​ប្រេស៊ីល​នោ​​សិង្ហបុរី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang មាន​ជំនឿ​បែប​នេះ ៖«​ខ្ញុំ​ជឿ​ថា​ខ្ញុំ​ធ្វើ​បាន​ល្អ​ជាង​ក្នុង​ការ​ប្រើ​ជំហរ ហើយ​ខ្ញុំ​អាច​បញ្ចប់​ចំបាប់​​និង​ការ​ចាប់​របស់​គេ​បាន។  ​ខ្ញុំ​យល់​ឃើញ​ថា ការ​ប្រកួត​នេះ​នឹង​ចាញ់​ឈ្នះ​ដោយ​ក្បាច់​ឈរ និង​ការ​ប្រើ​ល្បឿន។ ​ហើយ​វា​ច្បាស់​បញ្ចប់​ទៅ​ដោយ​សន្លប់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang ​ជួប​រឿង​ក្រៀម​ក្រំ​ជា​ច្រើន​ខែ​ហើយ ប៉ុន្តែ គេ​​មាន​ទំនុក​ចិត្ត​ថា​អាច​ត្រលប់​មក​ល្អ​វិញ។

​នៅ​ថ្ងៃ​ទី ៣០ កក្កដា ​គឺ​ជា​ជំហាន​​ធំ​មួយ​ដើម្បី​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ឡើង​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang សង្កត់​ធ្ងន់ ៖«​ខ្ញុំ​មិន​មាន​មន្ទិល​ក្នុង​ចិត្ត​ទេ​ថា ​ខ្ញុំ​នឹង​​​ឈាន​ទៅ​​យក​ខ្សែ​ក្រវាត់​ middleweight ​របស់​ខ្ញុំ​មក​វិញ។  ​​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​​វា​ឲ្យ​បាន។ ​ខ្ញុំ​នឹង​​យក​​ខ្សែ​ក្រវាត់​របស់​ខ្ញុំ​មក​វិញ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT