កំណត់ត្រា​ការ​ផ្ទេរ​ចេញ​កីឡាករ​អាស៊ី​មាន​តម្លៃ​ថ្លៃ​បំផុត​ទាំង ៥ ខណៈ Son ឈរ​លេខ ២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រលប់​ទៅ​ឆ្នាំ ២០០២ នៃ​ព្រឹត្តិការណ៍ FIFA World Cup កាល​នោះ​គឺ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ បាន​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​វា​ក៏​ចាប់ផ្តើម​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ចាប់​អារម្មណ៍ និង​ទទួល​ស្គាល់​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​កីឡា​បាល់ទាត់​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈ​ពេល​ជាង ២ ទសវត្ស​ចុង​ក្រោយ​ យើង​ឃើញ​ថា​ក៏​មាន​កីឡាករ​ល្អៗ​ជា​ច្រើន ដែល​មាន​ដើម​កំណត់​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី បាន​វិវត្ត​ខ្លួន​ទៅ​ចូលរួម​នៅ​ក្លឹប​កំពូល​ក្នុង​តំបន់​អឺរ៉ុប។ ភាគ​ច្រើន​ដូច​ជា​កីឡាករ​របស់​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ និង​អូស្ត្រាលី​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ចូលរួម​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​តំបន់​អាស៊ី យើង​សូម​ច្បិច​លើក​មក​បង្ហាញ​នូវ​ជ្រុង​មួយ​ពាក់ព័ន្ធ​នឹង​កីឡាករ​អាស៊ី ៥ រូប​ដែល​ធ្លាប់​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ បញ្ជាក់៖ នេះ​ជា​តម្លៃ​ដែល​បាន​ផ្ទេរ​ចេញ​ជា​ផ្លូវការ ខុស​គ្នា​ពី​ហាងឆេង​ថ្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ។

៥) កីឡាករ​ជប៉ុន Shinji Kagawa

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Cerezo Osaka នៅ​ឯ​ប្រទេស​ជប៉ុន Kagawa ក៏​ត្រូវ​បាន​ក្លឹប​នៅ​តំបន់​អឺរ៉ុប​មើល​ឃើញ ហើយ​ដល់​ឆ្នាំ ២០១០ ក្លឹប Borussia Dortmund ជា​អ្នក​ជោគជ័យ​ដំបូង​គេ​លើ​ការ​ចរចា​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ ជាមួយ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​មក​ដល់​ឆ្នាំ ២០១២ ក៏​ជា​ពេល​ដែល Kagawa កាន់​តែ​ឡើង​ជើង​ខ្លាំង ហើយ​ក៏​ត្រូវ​បាន​ក្លឹប Manchester United ចរចា​ទិញ​យក​គេ​មក Old Traffordនៅ​តម្លៃ​ ១៦ លាន​អឺរ៉ូ។ គ្រប់​យ៉ាង​មិន​ដូច​ការ​រំពឹង​ទុក រយៈ​ពេល ២ ឆ្នាំ​នៅ​បិសាច​ក្រហម Kagawa រក​បាន​តែ ៦ គ្រាប់​និង Assist ១០ លើក​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) កីឡាករ​អ៊ីរ៉ង់ Alireza Jahanbakhsh

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​អ៊ីរ៉ង់ បាន​វិវត្ត​ខ្លួន​ចេញ​ពី​ក្លឹប​នៅ​ប្រទេស​កំណើត មក​កាន់​ក្លឹប AZ Alkmaar នៅ​ឆ្នាំ ២០១៥ ជាមួយ​តម្លៃ​ផ្ទេរ ១,៨០ លាន​អឺរ៉ូ។ ក្រោយ​ឆ្លង​កាត់​ការ​អភិវឌ្ឍ​បន្ថែម​រយៈ​ពេល ៣ ឆ្នាំ Alireza ក៏​ត្រូវ​បាន​ក្លឹប​នៅ​អង់គ្លេស Brighton មើល​ឃើញ​ពី​សមត្ថភាព ហើយ​ហ៊ាន​ចំណាយ​ដល់ ១៩ លាន​អឺរ៉ូ​លើ​នាំ​យក​រូប​គេ​ចេញ​ពី​ទឹកដី​ហូឡង់។
ជោគវាសនា​របស់​គេ​នៅ Brighton កាន់​តែ​ដុនដាប​ជាង Kagawa ជាមួយ Man Utd ទៅ​ទៀត ដោយ​បុរស​វ័យ ២៧ ឆ្នាំ​ រក​បាន​តែ ៤ គ្រាប់ និង Assist ២ លើក​គត់​នៅ​ការ​បង្ហាញ​ខ្លួន ៦១ ប្រកួត។ កន្លង​ទៅ​នៅ​ថ្ងៃ​ទី ១៧ ​កក្កដា Brighton ក៏​សម្រេច​លក់​គេ​ចេញ​ទៅ​វិញ ឲ្យ​ក្លឹប Feyenoord របស់​ហូឡង់ ជាមួយ​តម្លៃ​ត្រឹម​តែ ១,១០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) កីឡាករ​ជប៉ុន Hidetoshi Nakata

ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ស្គាល់​កីឡាករ​ចូល​និវត្ត​ម្នាក់​នេះ​ទេ ប៉ុន្តែ​ត្រលប់​ទៅ​ដើម​ទសវត្ស​ឆ្នាំ ២០០០ ពេល​នោះ​គេ​បាន​រង្គើ​ពិភព​បាល់ទាត់​ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​ដំបូង គឺ​ជាមួយ Perugia គេ​ជា​ខ្សែ​បម្រើ​ដែល​ជំនាញ​ក្នុង​ការ​បង្កើត​ឱកាស ហើយ​ត្រឹម​តែ​ពេល​ជាង ១ ឆ្នាំ​ក្លឹប AS Roma ហ៊ាន​ចរចា​នាំ​យក​នៅ​តម្លៃ​ជាង ២១ លាន​អឺរ៉ូ។ តម្លៃ​នេះ​មិន​ទាន់​ឡើង​អស់​នោះ​ទេ ដោយ​រំលង​ជាង​មួយ​ឆ្នាំ​កន្លះ ក្លឹប AC Parma នៅ​អ៊ីតាលី​ដដែល ហ៊ាន​ឲ្យ Roma ចំណេញ​ពី​លើ​នោះ​ជិត ៧ លាន​អឺរ៉ូ​ថែម​ទៀត ពោល​គឺ​បាន​ចាយ ២៨,៤០ លាន​អឺរ៉ូ លើ​ការ​នាំ​យក Nakata។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min

នៅ​ឆ្នាំ ២០១៥ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Bayer Leverkusen បាន​បំបែក​កំណត់ត្រា​កីឡាករ​អាស៊ី​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត ដោយ​ថ្លៃ​ដល់​ទៅ ៣០ លាន​អឺរ៉ូ ក្រោយ​ Spurs ចរចា​ត្រូវរ៉ូវ​នាំ​យក​មក​ទឹកដី​អង់គ្លេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​អ្នក​ទាំង ៥ យើង​អាច​និយាយ​ថា Son ជា​កីឡាករ​ជោគជ័យ​បំផុត ដោយ​នៅ​ការ​បង្ហាញ​ខ្លួន ២៨០ ប្រកួត គេ​រក​បាន ១០៧ គ្រាប់​និង Assist ៦៤ លើក។ បើ​ក្លឹប Spurs ព្រម​លក់​គេ​ចេញ​ពេល​នេះ តម្លៃ​ខ្លួន​របស់​កីឡាករ​ពាក់​អាវ​លេខ ៧ អាច​ឡើង​ដល់ ៨៥ លាន​អឺរ៉ូ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) កីឡាករ​ជប៉ុន Shoya Nakajima

គ្រប់​គ្នា​ហាក់​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​ដែល​ក្លឹប​ក្នុង​ប្រទេស​កាតា Al-Duhail SC ហ៊ាន​ចាយ​ដល់ ៣៥ លាន​អឺរ៉ូ លើ​ការ​នាំ​យក Nakajima ចេញ​ពី​ក្លឹប Portimonense កាល​ពី​ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​តម្លៃ​បំបែក​កំណត់ត្រា​ខ្ពស់​ជាង​គេ​បង្អស់​ហើយ តែ​បើ​និយាយ​ពី​សមិទ្ធផល​ដែល​ក្លឹប​កាតា​ទទួល​បាន គឺ​មិន​សម​នឹង​តម្លៃ​ទាល់​តែ​សោះ។ ចាយ​ពេល​បាន​ត្រឹម​ ១៣ ប្រកួត រក​បាន ២ គ្រាប់ Nakajima ក៏​ត្រូវ​បាន​ផ្ទេរ​ចេញ​មក​ឲ្យ Porto វិញ​នៅ​តម្លៃ​ខាត ១ ទ្វេ​ជា ២ ហើយ​បន្ត​ឈរ​ជើង​មក​ទល់​បច្ចុប្បន្ន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT