Wenger ​ព្រមាន​ក្រុម Arsenal ​ប្រយ័ត្ន​ទឹក​ភ្នែក ​ប៉ះ AT យប់​នេះ

លោក Arsene Wenger ​បាន​ព្រមាន​កូន​ក្រុម​របស់​ខ្លួន​ថា​មិន​អាច​មើល​ស្រាល​ទៅ​លើ​ក្រុម Atletico Madrid ​បាន​ឡើយ ​ព្រោះ​លេង​នៅ​ដី​របស់​ពួកគេ ​ពិត​ជា​មិន​ងាយ​ស្រួល។

នៅ​រាត្រី​នេះ​ដែរ ​ក្រុម Arsenal ​ត្រូវ​ទៅ​ប្រកួត​ជើង​ទី២​ជាមួយ​ក្រុម AT Madrid ​ពាន​រង្វាន់ Europa League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​កាំភ្លើង​របស់​អង់គ្លេស​បាន​ត្រឹម​ស្មើ​ជាមួយ AT ​១-១ ​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​ចាត់ការ Wenger ​បាន​ប្រាប់​ទៅ​កូន​ក្រុម​របស់​ខ្លួន​ថា ​នេះ​ជា​ពាន​រង្វាន់​សំខាន់​សម្រាប់​ក្លឹប ​ហើយ​វា​ជា​ពាន​រង្វាន់​ចុង​ក្រោយ​របស់​លោក​ផង​ដែរ។ ការ​ប្រកួត​នៅ​រាត្រី​នេះ ​នឹង​តានតឹង ត្បិត​អី AT ​ជា​ក្រុម​ខ្លាំង​តំបន់​ការពារ ហើយ​វាយ​បក​បាន​លឿន​ថែម​ទៀត។

Arsenal ​មាន​ប្រវត្តិ​ល្អ​មួយ​ជាមួយ​ក្រុម​នៅ​អេស្ប៉ាញ ​ដោយ​កាល​ប៉ះ Real Madrid ​នា​ឆ្នាំ​២០០៦​កន្លង​ទៅ​នោះ ពួកគេ​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០។ គ្រា​នោះ ​Thierry Henry ​ជា​អ្នក​រក​គ្រាប់​បាល់​បាន៕

  • Wenger ​ព្រមាន​ក្រុម Arsenal ​ប្រយ័ត្ន​ទឹក​ភ្នែក ​ប៉ះ AT យប់​នេះ