ខ្សែបម្រើ Miralem Pjanic ដែលមិនឃើញទទួលបានផ្លែផ្កាអ្វីទាល់តែសោះជាមួយក្លឹប Barcelona ពេលនេះសម្រេចចង់ចាកចេញ ហើយវិលត្រលប់ទៅទ្រនំចាស់នៅ Juventus វិញហើយ។
បើតាមសារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា កីឡាករវ័យ ៣១ ឆ្នាំគេមានអារម្មណ៍ថាខ្លួនឯងហាក់មិនសំខាន់ទាល់តែសោះ ក្នុងចំណែកនៃការដឹកនាំរបស់លោក Ronald Koeman ហើយជឿថាមានតែការវិលទៅទ្រនំចាស់ Juventus វិញទេ ទើបអាចឲ្យគេមានឱកាសលេងសារជាថ្មី។
Pjanic ដែលរកបាន ៨ លានអឺរ៉ូ/រដូវកាល ក៏ព្រមកាត់បន្ថយថ្លៃពលកម្មដែរ ឲ្យតែបានរួបរួមសារជាថ្មីជាមួយនឹងលោក Massimiliano Allegri។ បញ្ជាក់ថាសុពលភាពកុងត្រារបស់ កីឡាករបូស្នីត្រូវផុតដល់ឆ្នាំ ២០២៤ ឯណោះ ហើយបើ Barcelona ព្រមលក់គេចេញពេលនេះ អាចទទួលបានត្រឹម ២០ លានអឺរ៉ូ ដែលខាតសឹង ១ ទ្វេជា ៣ ធៀបនឹងកាលផ្ទេរគេមក Camp Nou នៅរយៈពេល ១ ឆ្នាំមុន៕
ប្រភព៖ Football-Espana