ការប្រកួតពានរង្វាន់ Gold Cup ឆ្នាំ ២០២១ បានឈានមកដល់វគ្គ ៨ ក្រុមចុងក្រោយហើយ បន្ទាប់ពីជម្រុះឆ្លងកាត់ការប្រកួតវគ្គចែកពូលចប់រួចរាល់កាលពីថ្ងៃទី ២០ កក្កដាកន្លងទៅ។
ពានរង្វាន់ Gold Cup គឺជាការប្រកួតប្រជែងបាល់ទាត់ផ្នែកបុរសប្រចាំទ្វីបអាមេរិកខាងជើង កណ្តាល និងការីប៊ៀន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ CONCACAF។ វាដូចគ្នាទៅនឹង Euro របស់ UEFA និង Copa America របស់ CONMEBOL។
សម្រាប់ការប្រកួតក្រុមទាំង ៨ ដែលត្រូវជួបគ្នានៅវគ្គបន្ទាប់មានដូចខាងក្រោម៖
កាតា ត្រូវជួប អែលសាល់វាឌ័រ នៅថ្ងៃទី ២៤ កក្កដា
សហរដ្ឋអាមេរិក ត្រូវជួប ចាម៉ៃកា នៅថ្ងៃទី ២៥ កក្កដា
ម៉ិកស៊ីកូ ត្រូវជួប ហុងឌុយរ៉ាស់ ថ្ងៃទី ២៤ កក្កដា
កូស្តារីកា ត្រូវជួប កាណាដា ថ្ងៃទី ២៥ កក្កដា
បញ្ជាក់ថា Gold Cup ជាពានរង្វាន់ដែលមានអាយុកាល ៥៨ ឆ្នាំមកហើយ បង្កើតឡើងនៅឆ្នាំ ១៩៦៣ ហើយគេប្រកួតរៀងរាល់ ២ ឆ្នាំម្តង។ សម័យកាលចាស់ ២០១៩ គឺម៉ិកស៊ីកូជាក្រុមឈ្នះពាន ហើយក៏ជាជម្រើសជាតិដែលឈ្នះច្រើនបង្អស់ដល់ទៅ ១១ លើក៕
ប្រភព៖ CONCACAF