កន្លងមកមានរបាយការណ៍ថាលោក Jorge Mendes ជាភ្នាក់ងាររបស់ Cristiano Ronaldo បានលូកដៃក្នុងការរត់ការនាំយក Martin Braitwaite មកចូលរួមនៅក្លឹប Wolves។ យ៉ាងណាពាក់ព័ន្ធដំណឹងនេះ ត្រូវបានភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករក្លឹប Barcelona ចេញមកនិយាយចំៗថា វាមិនមែនជាការពិត ហើយ Mendes ក៏គ្មានទាក់ទងអ្វីជាមួយក្លឹបអ្នកមានបុណ្យតាំងពីដើមមកដែរ។
ប្រាប់ Mundo Deportivo ភ្នាក់ងាររបស់ Braithwaite លោក Hasan Cetinkaya និយាយថា៖ “គ្រប់យ៉ាងវាជារឿងឥតបានការ ហើយមិនមែនជាការពិតទេ ដោយ Jorge Mendes គាត់គ្មានទាក់ទងអ្វីជាមួយ Martin Braithwaite នោះឡើយ ហើយក៏គាត់គ្មានកីឡាករដែលគាត់រត់ការឲ្យនៅ Barcelona ពីមុនមកដែរ”។
លោកបន្ត៖ “គាត់អាចផ្តោតទៅលើក្លឹប Wolves ហើយកីឡាកររបស់ខ្ញុំនៅ Barcelona គឺខ្ញុំជាអ្នកចាត់ចែង ដោយ Braithwaite គេជាកីឡាករកំពុងលេងឲ្យក្លឹបដ៏ធំបំផុតមួយក្នុងលោក ហើយពេលនេះគេរីករាយខ្លាំងនឹងការលេង ជាមួយចំណែកយ៉ាងសំខាន់របស់អ្នកចាត់ការ”៕
ប្រភព៖ AF