ក្រុមវីរបុរស Real Madrid បានយកឈ្នះលើក្រុមវីរបុរស Barcelona ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតមិត្តភាព Clasico Legends នៅយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ក្រុម Real Madrid មានកីឡាករដូចជា Roberto Carlos, Luis Figo និង Alberto Rivera ជាដើម។ ស្របពេលខាងក្រុម Barcelona វិញមាន Ronaldinho, Rivaldo និង Deco។ គ្រាប់បាល់កើតឡើងក្នុងការប្រកួតដល់ទៅ៥គ្រាប់ឯណោះ ដោយក្រុម Real Madrid មាន៣ និBarcelona មាន២គ្រាប់។ ដោយការប្រកួតនេះដែរ ធ្វើឡើងនៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ជាមួយអ្នកគាំទ្រចូលទស្សនាជាង២ម៉ឺននាក់។
សម្រាប់ការប្រកួតលើទីលានវិញ អ្នកគាំទ្រនៅតែសរសើរចំពោះសមត្ថភាពរបស់កីឡាករ Ronaldinho ដដែល។ ដោយរូបគេអាចលេងបានយ៉ាងល្អ បើទោះជាមាឌខុសពីមុនយ៉ាងណាក៏ដោយ៕ប្រភព៖ DailyMail
[HIGHLIGHTS] 🎥
Les millors imatges del partit entre els Barça Legends i el Reial Madrid 🙌
Gaudeix dels 5️⃣ gols! ⚽️ pic.twitter.com/5t1sI40ZRx
— FC Barcelona (@FCBarcelona_cat) July 20, 2021