ក្រុមកាំភ្លើងធំ Arsenal បានរំសាយការប្រកួតPre Season នៅសហរដ្ឋអាមេរិកចោលទៅហើយ បន្ទាប់ពីមានសមាជិកក្នុងក្រុមឆ្លងជំងឺកូវីដ១៩។
តាមគម្រោងក្រុមកាំភ្លើងធំនឹងធ្វើដំណើរទៅអាមេរិកនៅថ្ងៃពុធនេះ ដើម្បីប្រកួត២ប្រកួតនៅ Orlando ដែលការប្រកួតនោះមានឈ្មោះថា Florida Cup ។ តែដោយសារមានសមាជិកក្នុងក្រុមមានឆ្លងកូវីដ១៩ទើបតម្រូវឱ្យពួកគេបោះបង់ការដំណើរនោះចោលទៅហើយ។ យ៉ាងណាមិញ អ្នកដែលឆ្លងជំងឺកូវីដ១៩នោះ មិនបានបង្ហាញឈ្មោះនោះទេ។
យ៉ាងណាមិញ សមាជិកដទៃទៀតដែលធ្វើតេស្ដអវិជ្ជមាននឹងបន្ដហ្វឹកហាត់ដដែល ដោយធ្វើតេស្ដជាប្រចាំ។ ក្រុមរបស់លោក Arteta បានត្រៀមរដូវកាលថ្មីនេះ ជាមួយការនាំចូលកីឡាករថ្មីច្រើន។ ដោយពួកគេរំពឹងថានឹងធ្វើបានល្អជាងរដូវកាលមុន៕ប្រភព Dailymail