អ្នកចាំទី Scott Carson វ័យ៣៥ឆ្នាំ បានចុះកុងត្រាលេងឱ្យក្រុម Manchester City ១រដូវកាលទៀត ក្រោយពីលេងក្រោមលក្ខខណ្ឌខ្ចីជើង២រដូវកាលមកហើយ។
កាលពីឆ្នាំ២០១៩កន្លងទៅ ក្រុម Manchester City បានខ្ចីជើងអ្នកចាំទីខាងលើនេះពីក្រុម Derby County មក ២រដូវកាល ដោយទើបបញ្ចប់កុងត្រាកាលពីចុងរដូវកាលនេះ។ យ៉ាងណាមិញ ក្រោយពីកីឡាករ Carson ស្ថិតក្នុង Free Agent មក ក៏ស្រាប់តែក្រុម Man City ចាប់អារម្មណ៍ និងសម្រេចបន្ដកុងត្រាឱ្យ១ឆ្នាំទៀតតែម្ដង។
Carson បានបង្ហាញខ្លួនឱ្យក្រុម Manchester City តែ១ប្រកួតទេក្នុងរយៈពេល២ឆ្នាំមកនេះ។ តែលោកនៅតែទទួលបានការពេញចិត្តពីលោក Pep អ្នកចាត់ការក្រុមដដែល ក្នុងនាមជាអ្នកចាំទីដៃទី៣៕ប្រភព Goal