ប្រធានក្រុម Jordan Henderson របស់ក្រុម Liverpool កំពុងស្រពិចស្រពិលពីអនាគតខ្លួននារដូវកាលក្រោយនេះ បន្ទាប់ពីការចរចាកុងត្រាថ្មីមិនអាចកើតមានឡើង។
Henderson បានឈានដល់២ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយ។ ខណៈដែលក្លឹបហង្សក្រហម និងសាមីខ្លួនបានបើកការចរចានិយាយពីកុងត្រាថ្មីបន្ថែមទៀតដែរ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ។ ការមិនអាចសម្រេចបានកុងត្រាថ្មីនេះ ទើបបានជាមានមតិជាច្រើនមើលឃើញថាកីឡាករវ័យ៣១ឆ្នាំនេះ អាចនឹងចេញពី Liverpool បាននារដូវក្ដៅនេះ ដោយមានក្លឹប២ចង់បានគឺ PSG និង Atletico Madrid ។
អតីតកីឡាកររបស់ Sunderland ខាងលើនេះ ជាកីឡាករម្នាក់ក្នុងចំណោម៥នាក់ដែលបានលេង១០រដូវកាលនៅ Premier League ឱ្យក្រុម Liverpool ហើយរូបគេក៏ទទួលបានជោគជ័យខ្លាំងក្រោមការដឹកនាំរបស់លោក Klopp ផងដែរ ដោយឈ្នះពាន English Premier League ៕
ប្រភព៖ DailyMail