ខ្សែការពារ Sergio Ramos បាននិយាយថាខ្សែប្រយុទ្ធ Lionel Messi តែងតែមានក្នុងបញ្ជីឈ្មោះក្រុមរបស់គេជានិច្ច ព្រោះកីឡាករអាហ្សង់ទីនរូបនេះជាកីឡាករល្អជាងគេម្នាក់នៅលើលោកនេះ។
បន្ទាប់ពីចំណាយពេល១៦ឆ្នាំនៅក្លឹប Real Madrid មក Ramos ក៏បានសម្រេចចាកចេញនិងបានទៅចូលរួមជាមួយក្រុម PSG របស់បារាំងវិញ ជាមួយកុងត្រា២ឆ្នាំ។ ទៅដល់នោះភ្លាម Ramos បាននិយាយពីរឿងរបស់ Messi ដែលកំពុងស្ថិតនៅ Free Agent ភ្លាមផងដែរ។ ដោយរូបគេក៏មានបំណងចង់ឱ្យខ្សែប្រយុទ្ធរូបនេះចូលលេងនៅ PSG ជាមួយខ្លួនដែរ។
អតីតប្រធានក្រុម Real Madrid បាននិយាយថា៖ “ខ្ញុំចង់លេងជាមួយកីឡាករល្អបំផុត ហើយ Messi គឺជាកីឡាករល្អបំផុតម្នាក់នៅលើលោកនេះ។ ខ្ញុំតែងតែនិយាយថា Messi តែងតែមានតួនាទីមួយជានិច្ចក្នុងក្រុមរបស់ខ្ញុំ។ បើទោះជាគាត់លេងនៅ Barcelona ហើយខ្ញុំនៅ Real Madrid មែន ប៉ុន្តែខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់”៕
ប្រភព៖ Goal