ក្រុមកាំភ្លើងធំ Arsenal បានសម្រេចទិញបានកីឡាករម្នាក់ទៀតហើយគឺ Albert Sambi Lokonga ពីក្រុម Anderlecht ក្នុងតម្លៃខ្លួន១៧,២លានផោន។
Lokonga វ័យ២១ឆ្នាំបានចូលរួមជាមួយក្រុម Anderlecht នៅអាយុ១៥ឆ្នាំ និងបានចូលលេងឱ្យក្រុមធំនៅឆ្នាំ២០១៧កន្លងទៅ។ រូបគេបានបង្ហាញ ខ្លួន៧៨ប្រកួតមកហើយ និងបាន៣គ្រាប់ផងដែរ។ ខ្សែបម្រើរូបនេះ នឹងចូលរួមហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀត បន្ទាប់ពីរូបគេបញ្ចប់ការធ្វើចត្ដាឡីស័កសិន។
ក្រុមរបស់លោក Arteta ក៏កាន់តែកៀកមែនទែនក្នុងការចុះកុងត្រាយក Ben White ក្នុងតម្លៃខ្លួន៥០លានផោនផងដែរ។ ខណៈដែលម្នាក់ទៀតគឺខ្សែការពារ Nuno Tavares ពីក្រុម Benfica មកក្នុងតម្លៃខ្លួន៨លានផោន៕
ប្រភព៖ BBC