ក្រុម West Ham បានដាក់តម្លៃលក់ Declan Rice ក្នុងតម្លៃខ្លួនដល់ទៅ១០០លានផោនឯណោះ បើសិនក្លឹបណាចង់បានទាល់តែចំណាយប្រាក់ប៉ុណ្ណឹង។
ក្រុមតោខៀវ Chelsea ជាអ្នកចង់បាន Rice ជាងគេ ដោយពួកគេទាក់ទងតាំងពីរដូវកាលមុនម្ល៉េះ។ ក្រោយពី Rice បានជាប់ជម្រើសជាតិអង់គ្លេសនៅ Euro 2020 ហើយលេងបានល្អថែមទៀតនោះ ទើបធ្វើឱ្យតម្លៃខ្លួនរបស់គេកើនឡើង។ ជាក់ស្ដែង West Ham បានតំឡើងតម្លៃខ្លួនដល់ទៅ១០០លានផោនទៅហើយ ខណៈដែលកុងត្រារបស់គេនៅសល់ដល់ឆ្នាំ២០២៤ឯណោះ។
ក្រុម Manchester United ក៏បានចាប់អារម្មណ៍លើកីឡាករវ័យ២២ឆ្នាំនេះដែរ ប៉ុន្តែដោយសារតែពួកគេបានចំណាយប្រាក់ដល់ទៅ៧៣លានផោនដើម្បីចរចាយក Sancho ទៅហើយនោះ ទើបបានជាការចង់បាន Rice ទៅទៀត មិនកើតនោះទេ ព្រោះតម្លៃខ្លួនគេខ្ពស់ដែរ៕
ប្រភព៖ DailyMail