ក្រុមសេះបង្កង់ Juventus ត្រូវបានគេដឹងថាកំពុងពិចារណាយក Cristiano Ronaldo ទៅដោះដូរជាមួយក្រុម PSG ដើម្បីយកខ្សែប្រយុទ្ធ Mauro Icardi ត្រលប់មកវិញ។
Ronaldo នៅសល់កុងត្រា១ឆ្នាំទៀតប៉ុណ្ណោះនៅ Juventus ហើយក៏មានដំណឹងថាចង់ចាកចេញផងដែរ។ ស្របពេលអ្នកចាត់ការ Massimiliano Allegri ដែលទើបចូលខ្លួនមកដឹកនាំក្រុម Juventus វិញនោះ ក៏កំពុងគិតពីការផ្ទេរចេញរបស់ Ronaldo ដែរ ដោយអាចយកទៅចរចាជាមួយ PSG ដើម្បីយក Icardi មកវិញ។
ក្រុម Juventus ចង់បានកីឡាករអាហ្សង់ទីនខាងលើតាំងពីរដូវកាលមុន ប៉ុន្តែមិនអាចប្រជែងជាមួយ PSG បាន។ ខណៈដែលឆ្នាំនេះ ពួកគេក៏បានបង្ហាញចំណាប់អារម្មណ៍បន្ថែមទៀត ដោយអាចយក Ronaldo ទៅដូរយក Icardi តែម្ដង។ មួយវិញទៀត ការចង់បញ្ចេញអតីតកីឡាករ Real Madrid រូបនេះ ក៏ព្រោះតែតម្លៃពលកម្មរបស់គេខ្ពស់ខ្លាំងពេកផងដែរ៕
ប្រភព៖ DailyMail