លែង​ហត់​ដាច់​យប់​ទៀត​ហើយ! ប្រកួត​ក្ដៅ​គគុក ១០ នៅ​កីឡា​អូឡាំពិក​លេង​ពី​ម៉ោង ២-៦ ល្ងាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ ២០២០ ដែល​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ នេះ សម្រាប់​ផ្នែក​កីឡា​បាល់ទាត់​បុរស គឺ​នឹង​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី ២១ ​កក្កដា ដល់ ៧ សីហា ដែល​មាន​ទីក្រុង​ទាំង ៥ របស់​ប្រទេស​ជប៉ុន​ធ្វើ​ជា​ម្ចាស់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ជឿ​ថា អ្នក​គាំទ្រ​ភាគ​ច្រើន​នៅ​មិន​ទាន់​ដឹង​នោះ​ឡើយ​ ថា​រូបមន្ត​នៃ​ដំណើរការ​កីឡា​អូឡាំពិក​គេ​រៀបចំ​បែប​ណា ហើយ​ក្រុម​ណា​ខ្លះ​ដែល​អនុញ្ញាត​ឲ្យ​​ចូលរួម មាន​ការ​ដាក់​កំហិត​អ្វី​ខ្លះ និង​ពេលវេលា​ប្រកួត តើ​ទាមទារ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​យើង​ត្រូវ​ដាច់​យប់​ដូច​នៅ​ព្រឹត្តិការណ៍ Euro ឬ​យ៉ាង​ណា? ត​ទៅ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ ៣ ចំណុចសំំខាន់​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ​ប្រវត្តិ​ដំណើរការ​ផ្នែក​បាល់ទាត់ នៅ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​បាល់ទាត់​ផ្នែក​នារី គឺ​គ្មាន​ការ​ដាក់​កំហិត​នោះ​ទេ តែ​សម្រាប់​ផ្នែក​បុរស​គឺ​តម្រូវ​ឲ្យ​កីឡាករ​នៃ​ក្រុម​នីមួយៗ ត្រូវ​មាន​អាយុ​ក្រោម ២៣ ឆ្នាំ ហើយ​លើកលែង​អ្នក​ដែល​លើស​អាយុ ២៣ ឆ្នាំ​ឡើង​ទៅ តែ​ ៣ រូប​ប៉ុណ្ណោះ​ក្នុង​មួយ​ក្រុម។ ដូច្នេះ​មាន​ន័យ​ថា កីឡាករ​នៅ​ជម្រើស​ជាតិ​នីមួយៗ​ដែល​អាច​ចូលរួម​បាន​ជា​ទូទៅ​ត្រូវ​កើត​នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ១៩៩៧ ឬ​ក្រោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្បាប់​នៃ​ការ​កំណត់​អាយុ​កីឡាករ គឺ​ឈរ​លើ​គោលដៅ​ធំ ២ ទី ១) គឺ​មិន​ចង់​ឲ្យ​កីឡា​អូឡាំពិក​ក្លាយ​ជា​ស្រមោល​នៃ​ព្រឹត្តិការណ៍ World Cup ពោល​ចង់​បែងចែក​ឲ្យ​ខុស​ស្រឡះ​ពី​គ្នា និង​ទី ២) គឺ​ដើម្បី​ផ្តល់​ឱកាស​សម្រាប់​កីឡាករ​វ័យ​ក្មេង ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​ទៅ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កីឡា​បាល់ទាត់​នៅ​អូឡាំពិក​រដូវ​ក្តៅ គឺ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩០០ ហើយ​ធ្វើ​រៀងរាល់​ ៤ ឆ្នាំ​ម្តង ដូច​ជា World Cup អ៊ីចឹង​ដែរ។ ប៉ុន្តែ​ទើប​តែ​មក​ដល់​ឆ្នាំ ១៩៩២ នេះ​ទេ មាន​ការ​ដាក់​កំហិត​នៅ​អាយុ​កីឡាករ​ដែល​ត្រូវ​ចូលរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) រូបមន្ត​ដំណើរការ​ប្រកួត

សរុប​ទាំង​អស់​មាន ១៥ ក្រុម​ដែល​ជម្រុះ​ចេញ​ពី​សហព័ន្ធ​នៃ​ទ្វីប​ទាំង ៦ ក្នុង​សកលលោក ហើយ​បូក ១ ក្រុម​ដែល​ជា​ម្ចាស់ផ្ទះ ដូច្នេះ​ស្មើនឹង ១៦ ក្រុម។ សារ​នេះ​ជប៉ុន ជា​ក្រុម​ដែល​ទទួល​បាន​សិទ្ធ​ពិសេស​ចូលរួម នាម​ជា​ម្ចាស់ផ្ទះ ហើយ​ក្រុម​ឯ​ទៀត​មាន​ដូច​ជា:
៤ កៅអី​សម្រាប់​ទ្វីប​អឺរ៉ុប រួម​មាន​បារាំង, អាល្លឺម៉ង់, រ៉ូម៉ានី និង​អេស្ប៉ាញ
១ កៅអី​សម្រាប់​ទ្វីប​អូសេអានី មាន​នូវែលហ្សេឡង់
៣ កៅអី​សម្រាប់​ទ្វីប​អាហ្រ្វិក មាន​អេហ្សីប អាហ្វ្រិក​ខាង​ត្បូង និង​កូឌីវ័រ
៣ កៅអី​សម្រាប់​ទ្វីប​អាស៊ី មាន​អូស្ត្រាលី អារ៉ាប៊ីសាអ៊ូឌីត និង​កូរ៉េ​ខាង​ត្បូង
២ កៅអី​សម្រាប់​ទ្វីប​អាមេរិក​ខាង​ត្បូង មាន​អាហ្សង់ទីន​និង​ប្រេស៊ីល
២ កៅអី​សម្រាប់​ទ្វីប​អាមេរិក​ខាង​ជើង,កណ្តាល​និង​ការីបៀន មាន​ម៉ិកស៊ីកូ ​និង​ហុងឌុយរ៉ាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ទាំង​អស់​នឹង​បែងចែក​ទៅ​ជា ៤ ពូល​ពី​ពូល A ដល់​ពូល D ហើយ​ក្នុង​ ១ ពូល​ជម្រុះ​យក​ពី ២ ក្រុម ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ទល់​ក្រុម​នីមួយៗ​ស្មើ​នឹង ៣ ប្រកួត (បញ្ជាក់៖ ប្រកួត​តែ ១ ជើង​ដូច​នៅ Euro)។ ដូច្នេះ​នឹង​មាន ៨ ក្រុម​ឡើង​ទៅ​វគ្គ Knockout Stage ហើយ​លេង​ដូច​នៅ Euro ១ ជើង​យក​ឈ្នះ​ចាញ់ បើ​ស្មើ ៩០ នាទី​គឺ​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី។ ប៉ុន្តែ​នៅ​កីឡា​អូឡាំពិក​រដូវ​ក្តៅ គឺ​មាន​ការ​ប្រកួត​យក​ក្រុម​ឈ្នះ​មេដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​សម្រិត ដូច្នេះ​មាន​ន័យ​ថា​ ក៏​នឹង​មាន​ការ​ប្រកួត​មួយ​ផ្សេង​ទៀត​ដើម្បី​យក​ក្រុម​លេខ ៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) សម្រង់​កាលបរិច្ឆេទ​ប្រកួត​សំខាន់ៗ

តាម​ពិត​ទៅ​សរុប​នៅ​វគ្គ​ចែក​ពូល​គឺ​មាន ២៤ ប្រកួត តែ​យើង​សូម​ចម្រាញ់​យក​កាលបរិច្ឆេទ ១០ ប្រកួត​មក​បង្ហាញ ខណៈ​ដែល​ពេលវេលា​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ គឺ​ធ្វើ​ឡើង​នៅ​ចន្លោះ​ម៉ោង ២:៣០ នាទី​រសៀល ដល់​ម៉ោង ៦:៣០ នាទី​ល្ងាច។ ការ​ប្រកួត​ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេហ្សីប ប៉ះ អេស្ប៉ាញ វេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី ២២ កក្កដា
អាហ្សង់ទីន ប៉ះ អូស្រ្តាលី វេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី ២២ កក្កដា
ប្រេស៊ីល ប៉ះ អាល្លឺម៉ង់ វេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី ២២ កក្កដា
បារាំង ប៉ះ អាហ្រ្វិកខាងត្បូង វេលាម៉ោង ៣:០០ នាទីល្ងាច ថ្ងៃទី ២៥ កក្កដា
អេស្ប៉ាញ ប៉ះ អូស្រ្តាលី វេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី ២៥ កក្កដា
ជប៉ុន ប៉ះ មិកស៊ីកូ វេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃទី ២៥ កក្កដា
អារ៉ាប៊ីសាអូឌីត ប៉ះ អាល្លឺម៉ង់ វេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី ២៥ កក្កដា
អារ៉ាប៊ីសាអូឌីត ប៉ះ ប្រេស៊ីល វេលាម៉ោង ៣:០០ នាទីរសៀល ថ្ងៃទី ២៨ កក្កដា
អេស្ប៉ាញ ប៉ះ អាហ្សង់ទីន វេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃទី ២៨ កក្កដា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បារាំង ប៉ះ ជប៉ុន វេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី ២៨ ​កក្កដា

ហាមដាច់ខាតក្នុងការយកអត្ថបទពី CTS Sports ទៅចែកចាយបន្ត ឬផលិតជាវីដេអូ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT