កីឡាករបាល់ទាត់អាហ្វ្រិកខាងត្បូង២នាក់វិជ្ជមានកូវីដ១៩ ដែលនេះជាករណីផ្ទុះកូវីដដំបូងនៅក្នុងភូមិកីឡា នៃព្រឹត្តិកាណ៍អូឡាំពិកនៅប្រទេសជប៉ុន។
ស្របពេលព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន នឹងចាប់ផ្ដើមប្រកួតនៅចុងសប្ដាហ៍នេះហើយនោះ ស្រាប់តែករណីវិជ្ជមានកូវីដ១៩នៅក្នុងកន្លែងកីឡាករស្នាក់នៅ ឬហៅថាភូមិកីឡា ចាប់ផ្ដើមមានកាន់តែច្រើនទៅហើយ។ កាលពីម្សិលមិញនេះ មានការប្រកាសករណីវិជ្ជមានលើកីឡាករអាហ្វ្រិកខាងត្បូង២នាក់ដែលកំពុងស្នាក់នៅភូមិកីឡានេះ។ ស្របពេលកីឡាករដែលធ្វើដំណើរមកពីបណ្ដាប្រទេសផ្សេងទៀត ក៏តេស្ដឃើញវិជ្ជមានបន្ដបន្ទាប់ផងដែរ។
ដោយសរុបជារួមមក អ្នករៀបចំព្រឹត្តិការណ៍ខាងលើបញ្ជាក់ថាករណីថ្មីមានរហូតដល់១០នាក់ទៅហើយគិតនៅថ្ងៃអាទិត្យ ដោយមានទាំងអ្នកកាសែត និងក្រុមសមាជិកកីឡាករ។ ដោយឡែកកាលពីថ្ងៃសៅរ៏កន្លងទៅមាន១៥នាក់។ ដោយឡែកនៅនៅជប៉ុនវិញ ក្នុងទីក្រុងតូក្យូ មានករណីឆ្លងកូវីដ១៩ថ្មី ១ពាន់ករណី៤ថ្ងៃជាប់គ្នាមកហើយ៕ប្រភព៖ BBC