ក្រុម Crystal Palace សម្រេចទិញយកខ្សែការពារ Marc Guehi ពីក្រុមតោខៀវ Chelsea ហើយ ក្នុងតម្លៃរហូតដល់១៨លានផោនជាមួយកុងត្រា៥ឆ្នាំ។
កីឡាករវ័យ២១ឆ្នាំខាងលើនេះ បានចំណាយពេល១៨ខែលេងឱ្យក្រុម Swansea ក្រោមលក្ខខណ្ឌខ្ចីជើងកាលពីពេលកន្លងទៅនេះ។ ដោយសារតែមើលឃើញ Guehi លេងល្អ ទើបបានជាក្រុម Crystal Palace សម្រេចចិត្តទិញយក ដោយផ្ដល់តម្លៃខ្លួន១៨លានផោនឱ្យទៅក្រុម Chelsea ដែលជាក្លឹបដើមរបស់គេតែម្ដង។
Marc Guehi មានដើមកំណើតនៅកូឌីវ័រ ប៉ុន្តែបានធំធាត់នៅទីក្រុងឡុង ហើយបានចូលរូមជាមួយក្រុមតោខៀវ Chelsea តាំងពីអាយុ៨ឆ្នាំ។ រូបគេក៏បានជាប់ជាជម្រើសជាតិក្រោមអាយុ២១ឆ្នាំរបស់អង់គ្លេសផងដែរ៕ប្រភព៖ DailyMail
𝐌𝐚𝐝𝐞 𝐢𝐧 𝐬𝐨𝐮𝐭𝐡 𝐋𝐨𝐧𝐝𝐨𝐧.
Welcome to Palace, Marc Guéhi ✍️#CPFC | https://t.co/utMcYSDkhb
— Crystal Palace F.C. (@CPFC) July 18, 2021