លោក Ronald Koeman អ្នកចាត់ការក្រុម FC Barcelona បានបញ្ជាក់ថាខ្សែប្រយុទ្ធ Lionel Messi ពិតជាសក្ដិសមក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះណាស់។
Messi បានឈ្នះពានរង្វាន់ Ballon d’Or ៦សម័យកាលមកហើយ និងឆ្នាំនេះរូបគេជាបេក្ខភាពឈានមុខគេទៀត ក្រោយពីឈ្នះពានរង្វាន់ Copa America និង Copa del Rey មក។ លើសពីនេះទៅទៀត ទាំងនៅ La Liga និង Copa America ខ្សែប្រយុទ្ធរូបនេះក៏ជា Top Scorer ផងដែរ។
លោក Koeman អ្នកចាត់ការក្រុម Barcelona បាននិយាយថាអ្វីដែល Messi សម្រេចបានគឺពិតជាអស្ចារ្យខ្លាំងណាស់។ រូបគេតែងតែធ្វើបានល្អសឹងគ្រប់ការប្រកួត។ ពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ ពិតជាសក្ដិសមសម្រាប់គាត់ហើយ៕ប្រភព៖ GOAL