មេ​ធំ​ Inter Milan ​បញ្ជាក់​ច្បាស់ៗ ថា​ក្លឹប​សម្លឹង​ឃើញ​កីឡាករ​របស់ Arsenal មួយ​រូប

នាយក​ជាន់​ខ្ពស់​ក្លឹប Inter Milan លោក Giuseppe Marotta បាន​បញ្ជាក់​ច្បាស់ៗ​ថា ក្លឹប​របស់​ខ្លួន​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ការពារ Hector Bellerin របស់​ក្លឹប​អង់គ្លេស Arsenal ដោយ​ចង់​យក​គេ​មក​ជំនួស​តំណែង Achraf Hakimi ដែល​បាន​ចាកចេញ​ផ្ទេរ​ទៅ PSG។

តាម​ការ​បញ្ជាក់​ពី​លោក Moratta ក៏​សង្កត់​ធ្ងន់​ដែរ​ថា រឿងរ៉ាវ Bellerin នេះ​ជា​ការ​ពិត តែ​ការ​ដែល​មាន​ចចាមអារ៉ាម​ក្លឹប​ចង់​យក Alex Telles មក​ជំនួស Ashley Young គឺ​ជា​ព័ត៌មាន​មិន​ពិត​ឡើយ។

ប្រាប់ Sky Italia លោក Marotta មាន​ប្រសាសន៍​ថា៖ “Hector Bellerin ជា​កីឡាករ​ដែល​យើង​កំពុង​តាម​មើល តែ​ខ្ញុំ​សុំ​មិន​និយាយ​អ្វី​លើស​ពី​ហ្នឹង ចំពោះ Alex Telles យើង​មិន​បាន​រាប់​បញ្ចូល​នោះ​ទេ តែ​គម្រោង​ទៅ​ថ្ងៃ​ខាង​មុខ​បែប​ណា​ទៀត យើង​នឹង​រង់ចាំ​មើល គ្រាន់​ថា​ពេល​នេះ​ផែនការណ៍​របស់​យើង​គឺ​ត្រូវ​ការ​កីឡាករ​ល្អ​មក​ជំនួស​ក្រោយ​យើង​បាន​លក់ Hakimi”។

បញ្ជាក់​ថា ក្រុម​ការពារ​ជើង​ឯក Serie A ពួក​គេ​កំពុង​ចន្លោះ​ប្រហោង​តំណែង​ការពារ​ស្លាប​ឆ្វេង ក្រោយ​ពី​របូត Hakimi ដែល​ជា​ចំណែក​ដ៏​សំខាន់​មួយ​រូប។ រី​ឯ Bellerin ​បច្ចុប្បន្ន​នៅ Arsenal គេ​សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ដោយ​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​ចន្លោះ​ពី ២៥ ទៅ ៣០ លាន​អឺរ៉ូ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT