ក្លឹបបាល់ទាត់ AC Milan បានប្រកាសពីវត្តមានរបស់ខ្សែប្រយុទ្ធ Olivier Giroud ជាផ្លូវការហើយ ជាមួយកុងត្រា២ឆ្នាំ និងតម្លៃខ្លួន១លានផោន។
ខ្សែប្រយុទ្ធបារាំង ដែលរកបាន៣៩គ្រាប់ ក្នុងការបង្ហាញខ្លួន១១៩ប្រកួតឱ្យក្រុមតោខៀវ Chelsea នោះ បានចុះកុងត្រា២ឆ្នាំជាមួយក្រុម AC Milan ក្នុងតម្លៃខ្លួន១លានផោន។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងទទួលបានអាវ៩ក្នុងក្លឹបថ្មីផងដែរ ហើយប្រសិនបើរូបគេអាចជួយក្លឹបលេង Champions League បាននារដូវកាលបន្ទាប់ទៀត នឹងទទួលបាន Bonus ១លានផោនថែមទៀត។
លេងឱ្យក្រុម Chelsea ខ្សែប្រយុទ្ធ Giroud ឈ្នះពានរង្វាន់ UEFA Champions League នារដូវកាលចុងក្រោយកន្លងទៅ និងឈ្នះ Europa League ក៏ដូចជា FA Cup ផងដែរ៕