Wondergirl មាន​ផែន​ការ​​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​​​គុន​ចម្រុះ​ ​ប៉ុន្តែ​ចង់​​ប៉ះ​ Buntan​ ជា​ថ្មី​ក្នុង​មួយ​ថៃ​សិន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​ជំនាញ​ប្រយុទ្ធ​ Wondergirl Fairtex  កំពុង​ស្រេក​ឃ្លាន​នឹង​ឱកាស​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ថ្មី ប៉ុន្តែ​គេ​មិន​ទាន់​បញ្ចប់​ការប្រកួត​​មួយ​ថៃ​នៅ​ឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Wondergirl  បាន​ថ្លែង​បែប​នេះ  ៖«​ហេតុ​ផល​នោះ​​ហើយ​ដែល​ខ្ញុំ​មក​ហ្វឹកហាត់​នៅ​ក្លិប Fairtex ​ ព្រោះ​ខ្ញុំ​ចង់​ប្រកួត​ក្នុង​ក្បាច់​គុន MMA។  ខ្ញុំ​មិន​ទាន់​ប្រកួត​ក្នុង​ក្បាច់​ MMA នៅ​ឡើយ​ទេ  ប៉ុន្តែ​​ប្រកួត​​​មួយ​ថៃ  និង ប្រកួត​ជឺជិតស៊ូ​បានពីរ​លើក។ បើ​សិន​ខ្ញុំ​មានឱកាស​ដើម្បី​ប្រកួត​គុន​ចម្រុះ ​ខ្ញុំ​នឹង​​ប្រកួត​ទោះ​ប៉ះ​នរណា​ក៏​ដោយ។  ប៉ុន្តែ​បើ​សិន​ [​​ខ្ញុំ​ប្រកួត​] ក្នុង​មួយ​ថៃ​ ​ខ្ញុំ​ចង់​ប្រកួត​ជា​​ថ្មី​ជា​មួយ​ Jackie [Buntan] »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​វ័យ ២២ ឆ្នាំ​បាន​ជួប​ Buntan ​ម្ដង​រួច​ហើយ​​នៅ​សង្វៀន​ ONE: FISTS OF FURY កាល​ខែ​កុម្ភៈ ហើយ​​បន្ទាប់​ពី​ដួល​នៅ​ទឹក​ទី១ មិន​​ធ្លាប់​​ដួ​ល​បែប​នេះ​​ពី​មុន​មក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កីឡាការិនិ​អាមេរិក បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ប៉ុន្តែ Wondergirl ​ជឿ​ថា​គេ​អាច​ធ្វើ​​រឿង​​ឲ្យ​ល្អ​ប្រសើ​រ​ឡើង បើ​សិន​ពួក​​គេ​ជួប​គ្នា​ជា​លើក​ទី២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​ថៃ​បាន​បន្ត​ថា ៖«Jackie Buntan! អបអរ​សាទរ​​សម្រាប់​ការ​ប្រកួត ២ លើក​ចុង​ក្រោយ​របស់​អ្នក។  អ្នក​ធ្វើ​បាន​ល្អ។  ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា ​ខ្ញុំ​ស្ថិត​ក្នុង​ដំណើរ [​របស់​ខ្ញុំ​] ​កាន់​តែ​រឹង​មាំ​ឡើង ហើយ​វា​ជា​​កិត្តិ​យស​ណាស់​​​ដែល​បាន​សង​សឹក​ជា​មួយ​អ្នក។ អ្នក​ជា​កីឡាការិនី​ល្អ​មួយ​រូប»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​​ប៉ះ​ Buntan ​កីឡាការិនិ​ថៃ Wondergirl ​បានបង្ហាញ​ពីរ​ប្រកួត​ដំបូង​នៅ​សង្វៀន​​លំដាប់​ពិភព​លោក​ប្រកប​ដោយ​​ភាព​គឃ្លើន និង​ ការ​បញ្ចប់​គូ​ប្រកួត​ប្រកប​ដោយ​គ្រោះ​ថ្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​ថៃ បាន​​ផ្ដួល Brooke Farrell  ឲ្យ សន្លប់ ត្រឹម ៨១ វិនាទី  នៅកម្មវិធី ONE: NO SURRENDER III និង​បន្ទាប់​មក​ទៀត​ រូបគេបញ្ចប់ KC Carlos នៅ ទឹក ទី២ ឯ​​ព្រឹត្តិការណ៍​ ONE: A NEW BREED។

យ៉ាង​ណា​ក្ដី ​កីឡាការិនី​ដដែល​​មើល​ទៅ​ការ​ប្រកួត​ខុស​គ្នាពីមុន បន្ទាប់​ពី​ដួល​ដោយ​សារ​ Buntan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Wondergirl ៖«វា​ជា​ការ​បង្ក​កំហុស​តិច​តួច​ [​ពី​ខ្ញុំ] ប៉ុន្តែ  ​វា​ជា​រឿង​គ្រប់គ្រាន់​សម្រាប់​​កណ្ដាប់​ដៃ​ដែល​ [​​គេ​វ៉ៃ​ខ្ញុំ​ចំ​ភ្នែក]  ហើយ​ ខ្ញុំ​មិន​អាច​មើល​ឃើញ​អ្វី​ទាំង​អស់។  បើ​សិន​ខ្ញុំ​អាច​ប្រកួត​ [សងសឹក]  ខ្ញុំ​ត្រូវ​​ធ្វើ​ការ​ងារ​ឲ្យ​ល្អ​​​លើ​ភាព​​អំណត់​របស់​ខ្ញុំ។ ​ខ្ញុំ​ត្រូវ​មាន​ផែន​ការ​ថ្មី។ ប៉ុន្តែ ​វា​មិន​អី​ទេ ខ្ញុំ​នៅ​ល្អ​នៅ​ឡើយ។  ​ខ្ញុំ​អាច​ចាញ់ និង​រៀន​អំពី​វា។ ​ការ​ប្រកួត​សង​សឹក គឺ​ជា​រឿង​ល្អ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្ស​គុន​មក​ពី​ក្លិប​ Fairtex ​កំពុង​បង្កើន​ការ​ហ្វឹកហាត់ឲ្យ​ខ្លាំង​ថែម​ទៀត ​ដើម្បី​ជំរុញ​ក្នុង​ការ​សង​សឹក​ក្នុង​ក្បាច់​មួយ​ថៃ និង​រៀប​ចំ​សម្រាប់​ការ​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នេះ​ Wondergirl ​ក៏​ព្យាយា​ម​ហ្វឹកហាត់​ផង និង​ធ្វើ​ឲ្យរបួស​ល្អ​ប្រសើរ​លើង​ផង​មុន​ពេល​​ត្រលប់​ទៅ​កាន់​សង្វៀន​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កីឡាការិនី​ដដែល​សង្កត់​ធ្ងន់​ថា ៖«វា​ជា​រឿង​លំបាក​មួយ ព្រោះ​ខ្ញុំ​ហ្វឹកហាត់​ដូច​ធម្មតា តែ​វា​មិន​ងាយ​ស្រួល​ទេ។  ​វា​ជា​ការ​ធុញ​ទ្រាន់​មួយ។  ប៉ុន្តែ ​វា​ល្អ​​​ដើម្បី​ធ្វើ​ឲ្យ​របួស​របស់​ខ្ញុំ​ឆាប់​ជា​សះ​ស្បើយ – ​មិន​​មែន​ [មុខ​របស់​ខ្ញុំ​ទេ] ប៉ុន្តែ នៅ​លើ​ស្មា​​របស់​ខ្ញុំ ហើយ​របួស​នោះ​ទើប​តែ​ជា​សះ​ស្បើយ ដោយ​សារ​ខ្ញុំ​បាន​សម្រាក​បាន​ច្រើន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT