ក្របខណ្ឌប្រដាល់មួយថៃក្នុងទម្ងន់ strawweight បច្ចុប្បន្ននេះគ្រងគ្រងដោយអធិរាជសង្វៀនចាស់វស្សា Sam-A Gaiyanghadao។ ប៉ុន្តែជើងខ្លាំងជាច្រើនកំពុងរះដែលនឹងក្លាយជាគូប្រជែងដ៏ខ្លាំងបំផុតសម្រាប់ខ្សែក្រវាត់ឃីកបុកសីង និងមួយថៃ ONE Strawweight Kickboxing និង Muay Thai World Titles។ ខាងក្រោមជាវិភាគជើងខ្លាំងនីមួយៗដែលផ្ទាំងសិលាសម្រាប់ម្ចាស់ខ្សែក្រវាត់។
អធិរាជសង្វៀន
ខ្លាចាស់ថៃ Sam-A បានក្លាយជាអ្នកប្រដាល់គ្មានដៃគូបញ្ឈប់រូបគេបានឡើយ។ ក្នុងនាមជាអតីតជើងឯកមួយថៃពិភពលោក ONE Flyweight ម្នាក់ កីឡាករចាស់វស្សារូបនេះបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់ខ្លួនដែលស័ក្តិសមជាអធិរាជសង្វៀនម្នាក់ ខណៈពេលនេះគាត់សម្លឹងស្វែងរកដៃគូដែលមិនទាន់ស្គាល់បរាជ័យមកជួបរូបគេ។
រូបគេទទួលបានជ័យជម្នះ ៤-០ បន្ទាប់ពីផ្លាស់ចូលវ៉ៃទម្ងន់ strawweight ក្នុងនោះឈ្នះដោយបញ្ចប់ដៃគូពីរលើក។ រន្ទះជើងទាត់ និងកណ្តាប់ដៃស្តាំជាអាវុធពិឃាតរបស់ខ្លួនដែលតែងតែផ្តល់សុបិនអាក្រក់ដល់ថៃគ្នា។
នៅក្នុងចំណាត់ថ្នាក់មួយថៃដែលជាប្រភពចេញល្បីល្បាញតាំងពីដំបូង Sam-A ត្រូវបានគេស្គាល់ថាជាអ្នកប្រើកែងដ៏គ្រោះថ្នាក់ដែលដៃគូពិតជាខ្លាចញញើតខ្លាំងណាស់។ បច្ចុប្បន្ននេះ រូបគេកំពុងមានវិថីប្រដាល់ដ៏ល្អឥតខ្ចោះដែលមិនទាន់មានដៃគូណាអាចផ្តួលបល្ល័ង្គរបស់ខ្លួនបានឡើយ។
ជើងខ្លាំងលំដាប់កំពូលទាំង៥
ជើងខ្លាំងចមណាត់ថ្នាក់កំពូល Josh “Timebomb” Tonna បានជួបដណ្តើមខ្សែក្រវាត់ Sam-A ម្តងហើយ ប៉ុន្តែទទួលរងព្យុះភ្លៀងយ៉ាងខ្លាំងពីតារាមួយថៃ ដែលធ្វើឲ្យរូបគេលែងទៅមុខរួចត្រឹមទឹកទី៣ប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកអ្នកមិនអាចមិនសរសេរពីចមណុចខ្លាំងរបស់កីឡាករអូស្ត្រាលីឡើយនៅពេលក្រឡេកមើលអតីតកាលរបស់គេ។
លទ្ធផលផ្តួលដៃគូឲ្យសន្លប់របស់ Tonna លើជើងខ្លាំង Andy “Punisher” Howson បានបង្ហាញថា គាត់ពិតជាមានថាមពល និងជំនាញមួយកំភ្លេ។ ប្រសិនបើគាត់វិលត្រឡប់មកកាន់វិថីជ័យជម្នះវិញនោះ ច្បាស់ណាស់ថា “Timebomb”នឹងក្លាយជាគូប្រជែងខ្សែក្រវាត់នាពេលមុខទៀតហើយ។
ចំណែក Joseph “The Hurricane” Lasiri ជាជើងខ្លាំងម្នាក់ដែលកំពុងឈរតារាងចំណាត់ថ្នាក់លេខ២។ ទោះជាភាគច្រើនប្រកួតទម្ងន់ flyweight ក៏ Lasiri បានយកឈ្នះRocky Ogden សម្រាប់ការប្រកួតក្នុងទម្ងន់កំណត់ ខណៈពេលនេះគាត់បានត្រៀមខ្លួនរួចហើយដើម្បីប្រជែងខ្សែក្រវាត់ទម្ងន់ strawweight។
ការបញ្ចេញសមត្ថភាពដ៏ល្អរបស់ Lasiri គឺបានក្លាយជាជើងខ្លាំងដ៏គ្រោះថ្នាក់សម្រាប់ម្ចាស់ខ្សែក្រវាត់។
និយាយពី Howson ក៏ជាអ្នកលេងមួយថៃម្នាក់ដែលម្ចាស់ខ្សែក្រវាត់មិនអាចមើលរំលងបានដែរ។ មែនទែនទៅ Sam-A បានចាត់ទុកកីឡាកររូបនេះថាជា គូប្រជែងដ៏គ្រោះថ្នាក់បំផុតនៅក្នុងទម្ងន់មួយថៃ strawweight។
ទោះបីជាយ៉ាងណា គាត់ត្រូវបង្ហាញពីជ័យជម្នះពីរឬបីប្រកួតជាមុនសិនមុនពេលបោះជំហានទៅប្រជែងខ្សែក្រវាត់ជាមួយ Sam -A។
ជើងខ្លាំងក្នុងពិភពឃីកបុកសីង
បើទោះជា Aslanbek Zikreev ទើបតែបង្ហាញមុខប្រកួតលើកដំបូងនៅស្ថាប័នពិភពលោក ONE ប៉ុន្តែទទួលជ័យជម្នះក្នុងការប្រកួតឃីកបុកសីងទៅលើជើងខ្លាំង “Golden Boy” Wang Junguang ដែលមានចំណាត់ថ្នាក់លេខ២ក្នុងប្រដាល់មួយថៃ។
របៀបវ៉ៃមិនគឃ្លើនខ្លាំងទេ ប៉ុន្តែក្បាច់វ៉ៃដើរឆ្ពោះទៅមុខសន្សឹមៗបានក្លាយជាតារាគ្រោះកាចចំពោះ Tonna និង Lasiri, Zikreev ដែលអាចនឹងស្គាល់រស់ជាតិរន្ទះជើងរបស់គាត់ មុនពេលបោះជំហានទៅជួបអធិរាជសង្វៀន Sam-A ដែលកំពុងចង់ស្គាល់ដៃគូបន្ទាប់។
Zikreev ក៏ជាកីឡាករម្នាក់ដែលមានកណ្តាប់ដៃអុកពីក្រោមចង្កាដ៏ធ្ងន់ និងជង្គង់ដ៏គ្រោះថ្នាក់ផងដែរនៅពេលរូបគេប្តូរជាមួយដៃគូ ហើយអាវុធទាំងនោះធ្វើឲ្យដៃគូខកចិត្ត។
ជើងខ្លាំងលេចមុខថ្មី
ជើងខ្លាំងមួយថៃទើបចុះកុងត្រាថ្មី Prajanchai PK.Saenchai ត្រូវបានគេស្គាល់ថាជាអ្នកលេងមួយថៃដ៏ល្បីល្បាញម្នាក់ ហើយអ្នកគាំទ្រជឿថា រូបគេនឹងក្លាយជាកាំជ្រូចកាណុងធំដើម្បីធ្វើឲ្យបល្ល័ង្គសង្វៀនរបស់ Sam-A ដែលជាមិត្តរួមជារង្គោះរង្វើ។
នៅពេលការចុះកុងត្រាត្រូវបានប្រកាសកាលពីខែមុន ជើងខ្លាំងរូបនេះបានសន្យាថា រូបគេនឹងធ្វើឲ្យអ្នកគាំទ្រ ONE Super Series កក្រើកញាប់ញ័រជាមួយនឹងជំនាញរបស់ខ្លួន។
Prajanchai បានសាងកំណត់ត្រាប្រកួតឈ្នះ ៣៣៧ដង ចាញ់៥១ដង និងស្មើ៣ដង និងឈ្នះជើងឯកមួយថៃនៅសង្វៀនល្បី Lumpinee និង Rajadamnern ជាច្រើនមកហើយ ដូច្នេះគ្មានអ្វីចម្លែកទេដែលរូបគេក្លាយជាតារាគ្រោះកាចនៅ ONE.
លើសពីនេះទៀត កណ្តាប់ដៃដ៏គ្រោះថ្នាក់របស់ខ្លួនបានឈ្នះជើងឯកប្រដាល់សកល WBA អាស៊ីខាងត្បូង។
តាមការលើកឡើងរបស់ជើងខ្លាំងខាងលើ អ្នកគាំទ្រពិតជាចង់ឃើញខ្លាំងណាស់ថា នរណានឹងក្លាយជាដៃគូបន្ទាប់របស់អធិរាជសង្វៀន Sam-A៕