អ្នកលេងគុនចម្រុះឥណ្ឌា Gurdarshan “Saint Lion” Mangat បានឆ្លុះបញ្ចាំងពីរឿងពិតក្នុងជីវិតផ្ទាល់ខ្លួនស្ទើរតែមិនពាក់ព័ន្ធនឹងអាជីពប្រដាល់ ប៉ុន្តែរូបគេបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករប្រដាល់ដ៏ល្អម្នាក់។
ខាងក្រោមជារឿងពិត៥យ៉ាងដែលរូបគេបានលាតត្រដាងពីការពិតរបស់ខ្លួនដែលមានដល់ទៅ៤យ៉ាងមិនពាក់ព័ន្ធនឹងប្រដាល់សោះ។
១-រៀនភាសាអង់គ្លេសដោយការមើលតារាកីឡាកាសអាជីព
ឪពុកម្តាយរបស់ Mangat ជាអ្នកមានឈាមជ័រកាណាដា ហើយកម្រិតភាសាអង់គ្លេសពួកគាត់ក៏មិនល្អនៅពេលទៅដល់អាហ្វ្រិកខាងជើង។ ប្រការនោះហើយបានជា Mangat បានអាចប្រើប្រាស់ភាសាអង់គ្លេសជាភាសាទី២ ប៉ុន្តែការរៀនភាសាអង់គ្លេសរបស់គាត់មិនដូចអ្វីដែលគេឃើញតាមទូរទស្សន៍ឡើយ។
កីឡាករនិយាយថា ៖«ខ្ញុំភាគច្រើនបំផុតរៀនអង់គ្លេសដោយមើលការប្រកួតកីឡាកាសអាជីព។ ខ្ញុំរៀនបានច្រើនណាស់ពីកំពូលអ្នកកីឡាកាស ‘The Rock’និយាយ និង ‘Stone Cold’ Steve Austin»។
«ខ្ញុំធ្លាប់ទៅសាលារៀន និងនិយាយជាមួយពួកគេ តែស្តាប់ទៅដូចជាមិនល្អសោះ។ លោកគ្រូប្រាប់ខ្ញុំថា ឈប់និយាយទៅ ឈប់ធ្វើកាយវិការដៃទៅ»។
២- ធ្វើការនៅហាង McDonald
Mangat បានទទួលស្គាល់ថា គ្រួសារ និងគាត់មិនសូវដឹងច្រើនពីអាហារូបត្ថម្ភទេកាលនៅពីក្មេង។ ពេលនោះគាត់បានធ្វើការនៅហាង McDonald និងញាំអាហារនៅទីនោះ៥ដងក្នុងមួយសប្តាហ៍។ នៅពេលឥឡូវនេះគាត់មានទម្ងន់ត្រឹមតែជាង៦១គីឡូក្រាមប៉ុណ្ណោះ ដែលខុសប្លែកពីក្មេងដែលមានទម្ងន់ស្ទើរ៨០គីឡូក្រាម។
៣ – បទពិសោធការងារផ្នែកគណនេយ្យរាប់ឆ្នាំ
មុនពេលតាំងចិត្តអភិវឌ្ឍខ្លួនចូលក្នុងប្រដាល់គុនចម្រុះអាជីព Mangat បានបញ្ចប់ការសិក្សាជំនាញគណនេយ្យ និងបានឆ្លងកាត់ការងារផ្នែកគណនេយ្យពេញម៉ោងជាច្រើន ប៉ុន្តែគាត់ដឹងថា គាត់មានអ្វីផ្សេងទៀតដែលត្រូវដើរ។
ឪពុកម្តាយរបស់គាត់មិនពេញចិត្តដែលគាត់ទុកការងារគណនេយ្យនៅពីក្រោយ ហើយចាប់យកអាជីពប្រដាល់នោះទេ។ កីឡាករនិយាយថា ៖«ដើម្បីរកផ្លូវដែលខ្លួនស្រឡាញ់នាពេលអនាគត ខ្ញុំបានជួបឪពុកម្តាយ ហើយប្រាប់គាត់ថា ខ្ញុំចង់ចូលប្រឡុកប្រដាល់គុនចម្រុះ បើទោះជាគ្មានបទពិសោធក៏ដោយ»។
«ពុកម៉ែរបស់ខ្ញុំបានផ្លាស់ខ្ញុំទៅរស់នៅផ្ទះមួយយ៉ាងស្អាតនៅ Vancouver ហើយពួកគាត់ជួយមើលគ្រប់យ៉ាង។ ប៉ុន្តែតារបស់ខ្ញុំបានឃើញការប្រកួតរបស់ខ្ញុំពីរបីដង គាត់ក៏ប្រាប់ពុកខ្ញុំថា ឈប់រារាំងកូនទៅ។ ទុកឲ្យកូនធ្វើអ្វីតាមចំណូលចិត្តរបស់គេទៅ»។
៤ – ពេលទំនេរចូលចិត្តតាមដានពាណិជ្ជកម្មភាគហ៊ុន
នៅពេលវិបត្តិកូវីដ-១៩ធ្វើឲ្យមនុស្សទូទាំងពិភពលោកវេទនា កីឡាករ Mangat ប្រើប្រាស់ពេលវេលានៅឆ្ងាយពីកន្លែងហ្វឹកហាត់ដើម្បីបង្កើនចំណេះដឹងពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។
ដោយសារបទពិសោធជាគណនេយ្យ គាត់មានបទពិសោធច្រើនពីគណនេយ្យ ហើយគាត់នៅតែប្តេជ្ញាសិក្សាស្វែងយល់ពីចំណេះដឹងពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ ការស្វែងយល់ជារឿយៗបានក្លាយជាទម្លាប់ និងចូលចិត្ត។
Mangat និយាយថា ៖«ពេលខ្ញុំទំនេរ ខ្ញុំតែងតែស្វែងយល់ពីទីផ្សារភាគហ៊ុន»។
«ខ្ញុំតែងតែព្យាយាមស្វែងរកអ្វីដែលថ្មីសម្រាប់ជីវិតខ្ញុំ។ ខ្ញុំតែងតែស្វែងរកជម្រើសថ្មីសម្រាប់មនុស្សជុំវិញខ្ញុំ។ ខ្ញុំមិនចូលចិត្តចំណាយពេលឥតប្រយោជន៍ទេ។ ខ្ញុំតែងតែធ្វើអ្វីដែលបង្កើនដល់ការយល់ដឹង»។
៥- ហៅសៀវភៅមានចំណង់ជើង«The Underdog Story»ថាជាជីវិតរបស់ខ្លួន
កីឡាករឥណ្ឌារូបនេះឆ្លងកាត់បទពិសោធច្រើនណាស់ ហើយក៏តស៊ូយ៉ាងខ្លាំងដែរក្នុងស្ថានភាពលំបាក និងថា មានសៀវភៅមួយក្បាលដែលជំរុញទឹកចិត្តក្នុងជីវិតខ្លួន។
«សៀវភៅនេះមានចំណងជើង‘The Underdog Story’។ ខ្ញុំតែងតែមានការងឿឆ្ងល់ពីជីវិតរបស់ខ្ញុំទាំងមូល។ បើទោះជានៅពេលខ្ញុំបានចាប់ផ្តើមប្រដាល់គុនចម្រុះ ខ្ញុំជាគណនេយ្យករម្នាក់ដែលចូលប្រឡូកប្រដាល់គុនចម្រុះ»។
«ខ្ញុំជាមនុស្សដែលជំរុញលើកទឹកចិត្តខ្ញុំឯងពីមួយថ្ងៃទៅមួយថ្ងៃ ហើយឥឡូវនេះ ខ្ញុំកំពុងដើរលើផ្លូវឆ្ពោះទៅកាន់គោលដៅខ្ពស់។ ដូច្នេះហើយបានជាខ្ញុំគិតថា រឿងរ៉ាវមិនទាន់ចប់ទេ ប្រសិនបើមិនទាន់ឈ្នះខ្សែក្រវាត់។ នោះជាទំព័រថ្មីនៃសាច់រឿង ហើយសៀវភៅ ‘The Underdog Story’នឹងចប់សព្វគ្រប់»៕