ចំណូល​ចិត្ត​ខុស​គ្នា! នាំ​ឲ្យ​ស្គាល់​សត្វ​ចិញ្ចឹម​ប្លែកៗ​របស់​កីឡាករ​ល្បី​ទាំង ៥ រូប

​និយាយ​ពី​សត្វ​ចិញ្ចឹម​មនុស្ស​យើង​ម្នាក់ៗ​មាន​ចំណូល​ចិត្ត​ខុស​ប្លែក​ពី​គ្នា គ្រាន់​ថា​ជា​ទូទៅ​គេ​និយម​ចិញ្ចឹម​សត្វ​ឆ្កែ និង​ឆ្មា​ជា​ដើម។ ដោយឡែក​ងាក​មក​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ក៏​មាន​កីឡាករ​ខ្លះ​ចិញ្ចឹម​ឆ្កែ​ឆ្មា​ដូច​គេ​ឯង ហើយ​ខ្លះ​ទៀត​ប្លែក​ខុស​ពី​គេ បែរ​ជា​ទៅ​ចិញ្ចឹម​ជ្រូក និង​សត្វ​លា​ជា​ដើម​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​ឲ្យ​ស្គាល់​នូវ​សត្វ​ចិញ្ចឹម​របស់​កីឡាករ​បាល់ទាត់​ល្បី​ទាំង ៥ រូប៖

៥) Lionel Messi

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អាហ្សង់ទីន​គួរ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​មួយ​នេះ​ដែរ ​ព្រោះ​ពូជ​ឆ្កែ​បារាំង Dogue de Bordeaux បាន​រស់នៅ​ជាមួយ​លោក​ច្រើន​ឆ្នាំ​មក​ហើយ។ បើ​តាម​ដឹង​ឆ្កែ​ដែល​មាន​ឈ្មោះ “Sensor Hulk” មួយ​នេះ បាន​មក​ក្លាយ​ជា​សមាជិក​ក្នុង​ផ្ទះ​របស់ Messi តាំង​ពី​ឆ្នាំ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​ក្បាល​នេះ មាន​ទម្ងន់​ប្រហែល ៥៤-៦៥ គីឡូក្រាម ហើយ​កម្ពស់​ក្បែរ ៦០-៦៧ សង់ទីម៉ែត្រ។

៤) Mohamed Salah

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណូល​ចិត្ត​របស់ Salah ខុស​ពី Messi, Marcelo និង Ozil ដែល​ស្រលាញ់​សត្វ​ឆ្កែ ពោល​សម្រាប់​កីឡាករ​អេហ្សីប​បែរ​ជា​ស្រលាញ់​សត្វ​ឆ្មា។ Salah ជា​មនុស្ស​ម្នាក់​ដែល​ប្រឆាំង​ដាច់​ខាត​នៅ​ការ​ជួញដូរ​សត្វ​ឆ្កែ​និង​ឆ្មា ដោយ​លោក​ធ្លាប់​បាន​និយាយ​កាល​ពី​ឆ្នាំ ២០១៨ ថា ទង្វើ​បែប​ហ្នឹង​មិន​គួរ​កើត​មាន​ត​ទៅ​ឡើយ​ក្នុង​ពិភពលោក​យើង​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​របស់ Liverpool មាន​សត្វ​ឆ្មា​ពីរ​ក្បាល ដែល​ទាំង​សម្បុរ​និង​រូបរាង​គឺ​ដូច​ជា​ឆ្មា​ភ្លោះ ហើយ​វា​មាន​គ្រាប់​ភ្នែក​ពណ៌​ខៀវ ដោយ​សត្វ​ចិញ្ចឹម​ទាំង​ពីរ​ក្បាល​នេះ​រស់នៅ​ជាមួយ Salah រយៈ​ពេល​ជាង ៣ ឆ្នាំ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Kai Havertz

តាម​ពិត​ទៅ​ Havertz ក៏​ជា​មនុស្ស​ដែល​ស្រលាញ់​សត្វ​ឆ្កែ​ដូច​គេ​ឯ​ទៀត​ដែរ តែ​ក្រៅ​ពី​នោះ​ចំណូល​ចិត្ត​មួយ​ទៀត​របស់​លោក​គឺ​ជាមួយ​សត្វ​លា។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​បាន​អំណោយ​នៅ​ថ្ងៃ​ខួបកំណើត​អាយុ ៩ ឆ្នាំ​ម្តង និង​១៧ ឆ្នាំ​ម្តង ពី​ឪពុកម្តាយ​របស់​គេ គឺ​ជា​សត្វ​លា ហើយ​សរុប​មក​ទល់​ពេល​នេះ​មាន​ចំនួន ៤ ក្បាល​ហើយ។ Havertz ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​ស្រលាញ់​សត្វ​លា​ខ្លាំង​ណាស់ ហើយ​តាំង​ពី​នៅ​តូច ខ្ញុំ​ធ្លាប់​ប្រាប់​ឪពុកម្ដាយ​ខ្ញុំ​ថា​ចង់​មាន​កសិដ្ឋាន​ចិញ្ចឹម​សត្វ​លា​មួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Thomas Muller

Muller មាន​សត្វ​ចិញ្ចឹម ដែល​ជា​សត្វ​សេះ ឈ្មោះ​ថា Dave ហើយ​លោក​និង​ភរិយា​ហាក់​ស្រលាញ់​សត្វ​សេះ​នោះ​ខ្លាំង​ណាស់។ ភរិយា​របស់​កីឡាករ​ក្លឹប Bayern Munich អ្នក​ស្រី Lisa Muller ធ្លាប់​បាន​និយាយ​ថា៖ “Thomas គាត់​ស្រលាញ់​សត្វ​សេះ​ខ្លាំង​ណាស់ ដោយ​គាត់​ដឹង​ពី​សេះ​ច្រើន​ជាង​បាល់ទាត់​ទៅ​ទៀត ហើយ​ពេល​នៅ​ជាមួយ​ខ្ញុំ យើង​តែងតែ​និយាយ​ពី​រឿងរ៉ាវ​សត្វ​សេះ​ដែល​យើង​ចិញ្ចឹម ច្រើន​ជាង​និយាយ​អំពី​បាល់ទាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ហាក់​ដូច​ជា​និស្ស័យ​តាម​ពិត​ទៅ​ទាំង ប្តី​និង​ប្រពន្ធ​សុទ្ធ​តែ​ស្រលាញ់​សត្វ​សេះ​ដូច​គ្នា ហើយ​ខាង​ភរិយា​អ្នក​ស្រី Lisa ក៏​ថែម​ទាំង​មាន​បំណង​ចង់​ចូលរួម​កីឡា​ប្រណាំង​សេះ​នៅ​កីឡា​អូឡាំពិក​ទៀត​ផង ប្រសិន​ជា​មាន​ឱកាស។

១) Mario Balotelli

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​ប្រយុទ្ធ​លេង​កាច​ Mario Baloteelli ជឿ​ថា​ប្រហែល​មាន​អ្នក​ស្គាល់​ច្រើន ហើយ​បើ​និយាយ​ដល់​សត្វ​ចិញ្ចឹម​របស់​លោក ក៏​ចម្លែក​ខុស​ពី​គេ​ដែរ នោះ​គឺ​ជា​សត្វ​ជ្រូក។ កីឡាករ​អ៊ីតាលី​ដាក់​ឈ្មោះ​ឲ្យ​ជ្រូក​មួយ​ក្បាល​នេះ​ថា “Super”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ឆ្នាំ ២០១៤ ពេល​លោក​ត្រូវ​ផ្ទេរ​មក​កាន់​ក្លឹប Liverpool ពេល​នោះ​ក៏​មាន​រឿង​រកាំរកូស​បន្តិច​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​អង់គ្លេស​ទាមទារ​ឲ្យ​បញ្ជាក់​ឯកសារ​មួយ​ចំនួន ដើម្បី​នាំ​យក​ជ្រូក​មួយ​ក្បាល​នោះ​មក​ជាមួយ តែ​ចុង​ក្រោយ​ Balotelli នៅ​តែ​អាច​នាំ​យក​វា​មក​បាន។ យ៉ាង​ណា​មក​ទល់​បច្ចុប្បន្ន​ យើង​មិន​ច្បាស់នោះ​ទេ​ថា បុរស​វ័យ ៣០ ឆ្នាំ​នៅ​បន្ត​ចិញ្ចឹម Super Pig មួយ​នោះ​ទៀត​ឬ​អត់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT