ខ្សែប្រយុទ្ធ Lionel Messi បានផ្ញើពាក្យអរគុណទៅអ្នកគាំទ្រឬលោកតាវ័យ១០០ឆ្នាំម្នាក់ ដែលបានកត់ត្រាទុកគ្រប់គ្រាប់បាល់ដែលរូបគេស៊ុតចូលកន្លងមកនេះ ។
លោកតាអាយុ១០០ឆ្នាំខាងលើមានឈ្មោះ Hernan បានកត់ត្រាគ្រប់គ្រាប់បាល់របស់ Messi ទាំងនៅក្លឹប Barcelona និងជម្រើសជាតិអាហ្សង់ទីនថាស៊ុតចូលនៅពេលណា ប្រកួតណាថែមទៀត។ ដំណឹងនេះបែកធ្លាយឡើង ដោយសារចៅរបស់លោកតា Hernan បានបង្ហោះនៅលើបណ្ដាញសង្គម រហូតដល់ Messi បានដឹង។
ខ្សែប្រយុទ្ធដែលទើបតែលើកពានរង្វាន់ Copa America ជាមួយជម្រើសជាតិអាហ្សង់ទីនខាងលើផ្ញើពាក្យអរគុណច្រើនដល់លោកតា និងបាន video Call ជាមួយថែមទៀត។ ការបានឮសម្ដី និងឃើញមុខតាមទូរសព្ទនេះបានធ្វើឱ្យលោកតា Hernan សប្បាយចិត្តរហូតស្រក់ទឹកភ្នែកហើយ៕
ប្រភព៖ Goal