ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមទិញយកខ្សែការពារ Ben White ពីក្រុម Brighton ហើយក្នុងតម្លៃខ្លួនដល់ទៅ៥០លានផោនឯណោះ។
បើតាមដំណឹងមក White បានយល់ព្រមក្នុងការផ្ទេរទៅលេងនៅ Arsenal ហើយ ជាមួយកុងត្រាដល់ទៅ៥ឆ្នាំឯណោះ ក្នុងតម្លៃ៥០លានផោន។ រូបគេនឹងក្លាយជាខ្សែការពារថ្លៃជាងគេបំផុតរបស់ក្លឹប Arsenal ហើយ។ ក្រុមរបស់លោក Arteta កាលពីខែមុនបានដេញថ្លៃ៤០លានផោនលើកីឡាករវ័យ២៣ឆ្នាំនេះ ប៉ុន្តែត្រូវបាន Brighton ច្រានចោល រហូតដល់៥០លានផោនទើបក្លឹបទាំងពីរត្រូវរ៉ូវគ្នា។
White ក៏ស្ថិតក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសផងដែរ កាលពីព្រឹត្តិការណ៍ Euro 2020 កន្លងទៅ។ អតីតកីឡាករ Southampton រូបនេះ បានក្លាយជាកីឡាករឆ្នើមម្នាក់របស់ Brighton កាលពីរដូវកាលមុន រហូតដល់មានឱកាសជាប់ជម្រើសជាតិ ហើយឡើងតម្លៃខ្លួនខ្លាំងបែបនេះ៕
ប្រភព៖ DailyMail