ក្លឹប PSG កំពុងចរចាបន្ដកុងត្រាថ្មីឱ្យខ្សែប្រយុទ្ធ Kylian Mbappe បន្ថែមទៀត ដោយតំឡើងប្រាក់ឈ្នួលរបស់គេឱ្យស្មើទៅនឹង Neymar ដែរ។
Mbappe បានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាចាស់របស់គេហើយ ខណៈដែលក្លឹបដទៃទៀតក៏កំពុងសម្លឹងមើលចង់បានកីឡាករបារាំងនេះដែរ។ Real Madrid គឺជាក្រុមភាគរយខ្ពស់ជាងគេ ដោយសារតែពួកគេបានព្យាយាមទាក់ទងទិញ Mbappe ជាច្រើនលើកមកហើយតាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែមិនអាចសម្រេចបាន។
ដើម្បីចងជើងកីឡាករខ្លួនបន្ថែមទៀត ក្លឹប PSG កំពុងចរចាកុងត្រាថ្មី និងបន្ថែមលក្ខខណ្ឌល្អៗបន្ថែមទៀតហើយ។ ដោយក្លឹបអ្នកមាននេះ នឹងតំឡើងប្រាក់ឈ្នូលរបស់គេដល់២៦លានផោនក្នុង១ឆ្នាំ ស្មើជាមួយ Neymar ដែរ ក្នុងកុងត្រាថ្មី។ តែសាមីខ្លួនព្រមឬមិនព្រម នៅមិនទាន់សម្រេចនៅឡើយទេ៕
ប្រភព៖ Dailymail