លោក Nuno Espirito Santo អ្នកចាត់ការថ្មីរបស់ក្រុម Spurs និយាយថាខ្សែប្រយុទ្ធ Harry Kane នៅតែជាកីឡាកររបស់ក្រុម Spurs ដដែល មិនចាកចេញទៅណាទេ។
ក្រោយពីចប់រដូវកាលមុនភ្លាម សាមីខ្លួន Kane បាននិយាយថាខ្លួនចង់ចាកចេញពីក្រុម Spurs ហើយនារដូវកាលដោះដូរកីឡាករនេះ ដើម្បីស្វែងរកឱកាសថ្មី។ ដោយក្នុងនោះមានក្លឹបជាច្រើនចង់បានរូបគេ ជាពិសេស Manchester City ក្រោមការដឹកនាំរបស់លោក Pep តែម្ដង។ តែដោយសារក្រុម Spurs ដាក់តម្លៃខ្សែប្រយុទ្ធរូបនេះខ្ពស់ពេក ទើបរហូតមកដល់ពេលនេះហើយ អ្វីៗនៅមិនទាន់សម្រេចបាននោះទេ។
ទាក់ទងទៅនឹងរឿងចាកចេញនេះដែរ លោក Nuno អ្នកចាត់ការថ្មីក្រុម Spurs បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ពេលនេះគាត់កំពុងសម្រាក និងប្រមូលកម្លាំងមកវិញ បន្ទាប់មកយើងអាចនិយាយគ្នាបាន។ Harry គឺជាកីឡាករល្អបំផុតម្នាក់នៅលើលោក។ នេះជាអ្វីដែលខ្ញុំត្រូវនិយាយ”៕
ប្រភព៖ BBC