Lionel Messi បានឈ្នះពានរង្វាន់ជាមួយជម្រើសជាតិជាលើកដំបូងក្នុងអាជីព ក្រោយពីជួយក្រុមអាហ្សង់ទីនយកឈ្នះទៅលើប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ Copa America កាលពីថ្ងៃមុន ហើយជោគជ័យនេះហាក់ធ្វើឲ្យពិភពបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រមានការសាទរចំពោះលោកជាខ្លាំង។
ជាក់ស្តែងដូចជារូបភាពដែលលោកថតកាន់ពាន Copa America ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ វាកំពុងនាំមុខគេ និងក្លាយជារូបភាពកីឡាដែលមានអ្នកចុច Like ច្រើនជាងគេបង្អស់នៅលើបណ្តាញសង្គមយក្ស Instagram។
លើគណនីដែលមាន Follower ប្រមាណ ២៣២ លាននាក់ បុរសវ័យ ៣៤ ឆ្នាំ បានបង្ហោះចេញនូវរូបភាពមួយសន្លឹកនោះ កាលពី ៥ ថ្ងៃមុន ហើយមកទល់ពេលនេះមានការចុចឲ្យបេះដូង ឬចូលចិត្តចំនួន ១៩ ៦១០ ២៨០ ដងហើយ។ វាក្លាយជារូបភាពក្នុងវិស័យកីឡា ដែលមានគេចុច Like ច្រើនជាង ១៩ លានដងដំបូងគេបង្អស់លើ Instagram ខណៈដែលជាទូទៅរូបភាពនៃការបង្ហោះរបស់កីឡាករបានតែជាង ១-១០ លាន Like គឺខ្ពស់ណាស់ហើយ៕
ប្រភព៖ AF