ក្របខ័ណ្ឌកំពូលប្រចាំប្រទេសអ៊ីតាលី Serie A បានចេញច្បាប់ថ្មីមកហើយ ដោយចាប់ពីរដូវកាល ២០២២/២៣ តទៅ នឹងលែងអនុញ្ញាតឲ្យបណ្តាក្រុមទាំងអស់ ប្រើប្រាស់ឈុតពណ៌បៃតងហើយ។
ហេតុផលគឺដោយសារ ពណ៌បៃតងវាងាយនឹងច្រឡំជាមួយពណ៌ស្មៅ ហើយខាងសហព័ន្ធបានទុកពេលវេលាឲ្យមុនមួយឆ្នាំដើម្បីអនុវត្ត ដើម្បីផ្តល់ភាពងាយស្រួលជាមុនសម្រាប់ក្លឹបទាំងអស់ក្នុងការរៀបចំ ហើយចំពោះរដូវកាល ២០២១/២២ ខាងមុខ គឺត្រូវបានលើកលែងមួយរដូវកាលទៀតសិន។
បញ្ជាក់ថា ឈុតពណ៌បៃតង ធ្លាប់បានប្រើប្រាស់កន្លងមកទៅលើឈុតរបស់ក្លឹប Lazio, Sassuolo និង Atalanta ជាដើម។ ការកំណត់ឲ្យផ្លាស់ប្តូរនេះ គឺតម្រូវទាំងលើផ្នែកខោ ក៏ដូចជាស្រោមជើង មិនមែនត្រឹមតែអាវប៉ុណ្ណោះទេ។
គួរបញ្ជាក់ថា រដូវកាលថ្មី ២០២១/២២ នៅ Serie A នឹងចាប់ផ្តើមបើកការប្រកួត នៅថ្ងៃទី ២២ សីហាតទៅ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី ២២ ឧសភា ប្រសិនគ្មានការរាំងស្ទះដោយបញ្ហាចៃដន្យណាមួយ៕
ប្រភព៖ GiveMeSport