នាយកជាន់ខ្ពស់ក្លឹប Juventus លោក Pavel Nedved បានបញ្ជាក់ច្បាស់ៗថា មកទល់ពេលនេះលោកមិនទាន់ទទួលដំណឹងណាមួយថា Cristiano Ronaldo ចង់ចាកចេញពីក្លឹបនារដូវក្តៅនេះទេ។
បច្ចុប្បន្ន Ronaldo កំពុងសម្រាកលំហែកាយ ក្រោយទើបតែចប់ភារកិច្ចនៅ Euro 2020 ខណៈសុពលភាពកុងត្រារបស់លោកជាមួយក្លឹបសេះបង្កង់ត្រូវផុតនៅឆ្នាំក្រោយ ២០២២។ យ៉ាងណាមានចចាមអារ៉ាមជាបន្តបន្ទាប់ថា CR7 ប្រហែលនឹងផ្ទេរទៅ Man Utd ឬ PSG នៅពេលខាងមុខនេះហើយ។
បើតាមការបញ្ជាក់ពីលោក Nedved បាននិយាយថា៖ “Cristiano កំពុងសម្រាកលំហែកាយ ហើយយើងមិនទាន់ទទួលបានសញ្ញាណាមួយដែលថាគេចង់ចាកចេញទេ ដោយយើងកំពុងរង់ចាំគេត្រលប់មកវិញ ដោយខ្ទង់ថ្ងៃទី ២៥ កក្កដាតាមកាលវិភាគ”។
បញ្ជាក់ថា បើបុរសវ័យ ៣៦ ឆ្នាំមិនសម្រេចចិត្តចាកចេញ នោះលោកប្រហែលជាត្រូវបន្តកុងត្រាថ្មីមុនបើករដូវកាល ២០២១/២២ ជាមួយ Juventus ដើម្បីធានាបានថានឹងមិនបន្តការឈរជើងដល់អស់កុងត្រា ហើយគ្មានតម្លៃខ្លួននៅបញ្ចប់រដូវកាលក្រោយ៕
ប្រភព៖ Sportsmole