ខ្សែប្រយុទ្ធគោលដៅរបស់ក្លឹប AC Milan ដែលលឺថាចង់បានមួយរយៈមុន គឺ Dusan Tadic មុននេះបានប្រកាសដំណឹងបន្តកុងត្រាថ្មីជាផ្លូវការហើយជាមួយនឹងក្លឹបអាណាព្យាបាលបច្ចុប្បន្នគឺ AFC Ajax។
សុពលភាពកុងត្រាចាស់របស់ Tadic ត្រូវផុតនៅឆ្នាំ ២០២៣ តែជាមួយកុងត្រាថ្មី គឺបន្តមួយឆ្នាំទៀត នោះគឺដល់ឆ្នាំ ២០២៤ ដែលមានន័យថា នឹងគ្មានភាគរយណាដែលគេចាកចេញពី Ajax នៅរដូវក្តៅនេះឡើយ។
គួរបញ្ជាក់ថា សរុបការចាយពេល ១៤៩ ប្រកួតនៅ Ajax កីឡាករវ័យ ៣២ ឆ្នាំ រកបាន ៧៦ គ្រាប់និង Assist ៧០ លើក។ តាមរយៈហាងឆេងថ្លៃខ្លួនបច្ចុប្បន្នរបស់គេ អាចថ្លៃប្រមាណជិត ២០ លានអឺរ៉ូ ប្រសិនជាក្លឹបណាចង់បាន៕
ប្រភព៖ BeSoccer