Garry Tonon ថ្លែង​ថា​ ​ការ​ប៉ះ​ Thanh Le ​អាច​ក្លាយ​ជា​រឿង​ពិសេស​បំផុត​ក្នុង​ជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី ៣ ឆ្នាំ​មុន Garry “The Lion Killer” Tonon គឺ​ ជាពេលបង្ហាញ​ខ្លួនដំបូងក្នុង​នាម​ជា​​គូ​ប្រជែង​កម្រិត​កំពូល​ម្នាក់​ក្នុង​ទម្ងន់ featherweight ។
តារា​អាមេរិក​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិភព​គុន​ចម្រុះ​លើក​ដំបូង​​កាល​ខែ​មីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ទាំង​ជឺជិតស៊ូ និង ចំបាប់​ ​ហើយ​ការ​ប្រកួត​បន្ទាប់​អាច​ជួប​ Thanh Le ​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Featherweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​លំដាប់​ទី​៣ក្នុង​ប្រភេទ​ទម្ងន់​ខាង​លើ​ Tonon  ពិត​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​​​ក្នុង​ការ​តតាំង​នឹង​​ម្ចាស់​ខ្សែ​ក្រវាត់ បន្ទាប់​ពី​រូប​គេ​ប្រកួត​បាន​​៦ ​ប្រកួត​មិន​ដែល​ចាញ់ ៦-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“The Lion Killer” ​ជឿ​ជាក់​ថា គេ​នឹង​មាន​ក្បាច់​ពិសេស​ដើម្បី​​គំរាម​កំហែង​ដល់ Le  ​ព្រោះ​គេ​​​មាន​ក្បាច់​ចំបាប់​ដ៏​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tonon បាន​​​ថ្លែង​ថា ៖«​​ខ្ញុំ​អាច​និយាយ​ថា​អ្នក​រាល់​គ្នា​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង។ ​ប៉ុន្តែ ការ​ប្រកួត ៦ដង​​​កន្លង​មក​ទើប​ខ្ញុំ​​អាច​និយាយ​បាន។  ខ្ញុំ​មក​ទី​នេះ​​ជា​មួយ​នឹង​កិត្តិយស​នៃ​ការ​ប្រកួត​ក្បាច់​គុន។  ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​មិន​ទាន់​ចាញ់​នៅ​ឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ដដែល​បាន​ឲ្យ​ដឹង​ថា ​ការ​ជួប​ Le ​គឺ​​​ជា​ជំនួប​ធំ​​ក្នុង​​ទម្ងន់​ featherweight។

«​ពេល​អ្នក​មើល​ភាព​ខុស​ប្លែក​គ្នា​  ខ្ញុំ​មើល​ការ​ប្រកួត​​របស់​ Thanh និង Martin [Nguyen] មើល​ទៅ​ពិត​ជា​​អង់អាច​ណាស់។  អ្នក​ទាំង​ពីរ​ប្រកួត​ដើម្បី​ជើង​ឯក មិន​​ថា​ចាញ់ ឬ ​ឈ្នះ​​នោះ​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«យើង​ស្ថិត​ក្នុង​ស្ថាប័ន​អាជីព​នៅ​ទី​នេះ។  ខ្ញុំ​គិត​ថា​ មនុស្ស​ចង់​ឃើញ​អ្វី​ដែល​ថ្មី និង ការ​ផ្គូផ្គង​ថ្មីៗ។ អ្នក​ទាំង​ពីរ​ធ្វើ​អស់​ពី​ចិត្ត​ដើម្បី​​​​ដណ្ដើម​ជើង​ឯក។  ខ្ញុំ​ជា​តារា​ទើប​រះ​ថ្មី។ ហេតុ​អ្វី​មិន​ផ្ដល់​ឱកាស​ដល់​ខ្ញុំ?»។ Tonon ​គូស​បញ្ជាក់​បែប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សិន​ជំនួប​នេះ​កើត​ឡើង ​ការ​ប្រយុទ្ធ​ផ្នែក​ចំបាប់​​នឹង​ត្រូវ​ប៉ះ​អ្នក​ជំនាញ​កណ្ដាប់​ដៃ​ Le និង​ជំនាញ​ប្រកួត​ឈរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tonon គូស​បញ្ជាក់ ៖«​នេះ​ជា​​ដ៏​កក្រើក​​រវាង​អ្នក​ប្រយុទ្ធ និង​អ្នក​ចំបាប់​។  ​ខ្ញុំ​ឃើញ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​កម្រិត​កំពូល។ ហើយ​ក៏​វា​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​​ផង​ដែរ»។Tonon បាន​​បង្ហាញ​​ការ​គោរព​ដល់​គូ​ប្រកួត​ទាំង​អស់។   តារា​កូន​កាត់​វៀតណាម​អាមេរិក ដែល​ជា​ម្វាស់​ខ្សែ​ក្រវាត់​​បាន​បញ្ចប់​គូ​ប្រកួត​ទាំង ១២ លើក ក្នុង​នោះ ១១ ​លើក​បញ្ចប់​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្ដី  “The Lion Killer” ​ក៏​ត្រូវ​បារម្ភ​អំពី​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ផង​ដែរ World Champion។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tonon​ ពិពណ៌នា​បែប​នេះ ៖« ​គេ [Le] ជា កីឡាករ​ដ៏​អស្ចារ្យ។ ​គេ​ធ្វើ​បាន​ល្អដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ក្នុង​ភាព​ខុស​ប្លែក​គ្នា។  ដូច្នេះ​បើ​ខ្ញុំ​ចង់​​ប្រើ​ចំបាប់​ខ្ញុំ​ត្រូវ​ប្រើ​វិធី​ចូល​កៀក ដែល​ជា​រឿង​សំខាន់។   គេ​មាន​ជំនាញ​ការ៉ាតេ​ដ៏​ល្អ​ផង​ដែរ, និងការ​ប្រជែង​ល្អ។  ​ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្ន​រឿង​នេះ។ ​ខ្ញុំ​ត្រូវ​ផ្ដោត​អារម្មណ៍ និង​ប្រយ័ត្ន​គ្រប់​ពេល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​កូន​សិស្ស​មក​ពី​ក្លិប MidCity MMA  ជឿ​ថា​​ផ្លូវ​ទៅ​រក​ជ័យជម្នះ​នា​ពេល​ខាង​មុខ​ គឺ​  ៥០/៥០។

“The Lion Killer” បាន​ដឹង​ច្បាស់​អំពី​ការ​ប្រកួត​របស់ Le រួច​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tonon  បញ្ចេញ​ទស្សនៈ​ដូច្នេះ ៖«ខ្ញុំ​ដឹង​​យូរហើយ​ថា ការ​ប្រកួត​ច្បាស់​ជា​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ។ គេ​ច្បាស់​ជា​ចង់​ធ្វើឲ្យ​ខ្ញុំ​ឈឺ​ចាប់​លឿៗ​ក្នុង​ការ​ប្រកួត។   ខ្ញុំ​ដឹង​ពី​ចំណុច​គ្រោះ​ថ្នាក់​របស់​ខ្ញុំ។  ខ្ញុំ​នឹង​អាច​ដោះ​ស្រាយ​បាន​ជា​មួយ​​នឹង​បញ្ហា​ធំ​នេះ។  គ្មាន​នរណា​អាច​ផ្ដួល​ខ្ញុំ​ឲ្យ​សន្លប់​បាន​ទេ។ ​ខ្ញុំ​ពិត​ជា​ចង់​បញ្ចប់​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ណាស់។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ជក់​ចិត្ត​ដិត​អារម្មណ៍»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​គិត​អំពី​ជ័យ​ជម្នះ — ទឹក​ទី១, ​ឬទឹក​ទី២ ​ខ្ញុំ​នឹង​ព្យាយាម​បញ្ចប់​វា។  ​យើង​នឹង​ឃើញ​ថា​នរណា​គិត​ខុស​អំពី​ខ្ញុំ»។

“The Lion Killer”  ​បញ្ជាក់​ចុង​ក្រោយ​ថា ​ការ​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Featherweight World Title ​គឺ​លើស​​​ពី​អ្វីៗ​ទាំង​អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​គិត​ថា [ការ​ប្រកួត​នេះ] ​ពិត​ជា​ពិសេស​ណាស់ ។ អ្នក​កម្រ​បាន​ឃើញ​​ឱកាស​នៃ​ការ​ប្រកួត​របស់​បុរស​ទាំង​ពីរ។  ដើម្បី​ជា​សាក្សី​ក្នុង​ជំនួប​ខ្លាំង​នេះ  អ្នក​គាំទ្រ​នឹង​បាន​ឃើញ​​ត្រឹម​ម្ដង​ក្នុង​ឆាក​ជីវិត​របស់​អ្នក។  ការ​ប្រកួត​នេះ​សម្រាប់​អ្នក​គាំទ្រ​ដែល​​ទាំង​អស់ និង​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា ​វា​ជា​ការ​ប្រកួត​ល្អ​បំផុត។  អ្នក​​ខ្លះ​គិត​ថា ខ្ញុំ​មិន​សក្ដិសម​នឹង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់។ ​សូម​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា»។  Tonon សង្កត់​ធ្ងន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT