បង្ហាញ​ការ​ផ្ទេរ​កីឡាករ​ឥត​តម្លៃ​ខ្លួន ៧ រូប ដែល​មាន​ហាងឆេង​ខ្ពស់​បំផុត

កីឡាករ​ឥត​តម្លៃ​ខ្លួន គឺ​សំដៅ​ទៅ​ដល់​កីឡាករ​ណា​ដែល​អស់​សុពលភាព​កុងត្រា ឬ​គ្មាន​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​ណា​មួយ។​ ជា​ទូទៅ​តម្លៃ​ខ្លួន​របស់​ពួក​គេ​ក៏​នឹង​មាន​ការ​ប្រែប្រួល​ឡើង​ចុះ​ទៅ​តាម​សុពលភាព​កុងត្រា​របស់​ក្លឹប តែ​វា​ខុស​គ្នា​នឹង​ហាងឆេង​ថ្លៃ​ខ្លួន​ដែល​ក្រុម​អ្នក​វិភាគ​បាន​កំណត់​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាងឆេង​ថ្លៃ​ខ្លួន គឺ​មិន​ខ្វល់​ពី​សុពលភាព​កុងត្រា​សល់​ប៉ុន្មាន​ទេ តែ​និយាយ​ពី​កត្តា​អាយុ និង​គុណភាព​របស់​ពួក​គេ ដែល​បាន​បង្ហាញ​ចេញ​មក។ ប្រសិន​ក្លឹប​ណា​អាច​យក​កីឡាករ​រូប​នោះ​នៅ​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ហើយ​ជា​កីឡាករ​ល្អ​ផង នោះ​នឹង​មាន​ឱកាស​ចំណេញ​ច្រើន ​ព្រោះ​ក្រោយ​ពេល​ចុះ​ហត្ថលេខា​កុងត្រា នោះ​តម្លៃ​របស់​ពួក​គេ​ក៏​នឹង​ឡើង​ខ្ពស់​ផ្អែក​ទៅ​តាម​ហាងឆេង​ដែល​គេ​កំណត់​នោះ​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ដូច​ជា Gianluigi Donnarumma ដែល​អស់​សុពលភាព​ពី​ក្លឹប AC Milan គឺ​គ្មាន​តម្លៃ​ខ្លួន​នោះ​ទេ កំឡុង​ការ​ផ្ទេរ​មក PSG តែ​ក្រោយ​ចុះ​ហត្ថលេខា​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​សេដ្ឋី​បារាំង និយាយ​ពី​តម្លៃ​ខ្លួន​របស់​គេ​គឺ​អាច​ឡើង​ដល់ ៦០ លាន​អឺរ៉ូ បើ​ផ្អែក​តាម​ហាងឆេង​ទីផ្សារ​ដោះដូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​កីឡាករ​ដែល​មាន​ហាងឆេង​ខ្ពស់​បំផុត​ទាំង ៧ កំឡុង​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Gianluigi Donnarumma ផ្ទេរ​ទៅ PSG មាន​ហាងឆេង​តម្លៃ ៦០ លាន​អឺរ៉ូ
David Alaba ផ្ទេរ​ទៅ Real Madrid មាន​ហាងឆេង​តម្លៃ ៥៥ លាន​អឺរ៉ូ
Robert Lewandowski ផ្ទេរ​ទៅ Bayern Munich មាន​ហាងឆេង​តម្លៃ ៥០ លាន​អឺរ៉ូ
Memphis Depay ផ្ទេរ​ទៅ Barcelona មាន​ហាងឆេង​តម្លៃ ៤៥ លាន​អឺរ៉ូ
Stefan de Vrij ​ផ្ទេរ​ទៅ Inter Milan មាន​ហាងឆេង​តម្លៃ ៤០ លាន​អឺរ៉ូ
Leon Goretzka ផ្ទេរ​ទៅ Bayern Munich មាន​ហាងឆេង​តម្លៃ ៤០ លាន​អឺរ៉ូ
Aaron Ramsey ផ្ទេរ​ទៅ Juventus មាន​ហាងឆេង​តម្លៃ ៤០ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ GiveMeSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT