បើតាមរបាយការណ៍ពីអ្នកសារព័ត៌មាន Fabrizio Romano ដែលជាអ្នកព្យាករណ៍ដ៏គួរឲ្យទុកចិត្តលើទីផ្សារដោះដូរ បានទម្លាយថា ក្លឹបហង្សក្រហម Liverpool កាន់តែកៀកជិតនឹងការបន្តកុងត្រាថ្មីសម្រាប់អ្នកចាំទី Alisson Becker ហើយ។
បញ្ជាក់ថាបុរសវ័យ ២៨ ឆ្នាំ បានផ្ទេរចេញពីក្លឹប AS Roma ផ្ទេរមក Liverpool នៅខែកក្កដា ឆ្នាំ ២០១៨ ហើយបង្ហាញខ្លួន ១៣០ ប្រកួតរួចមកហើយឲ្យហង្ស ខណៈដែលសុពលភាពកុងត្រារបស់គេនៅសល់ ៣ ឆ្នាំឯណោះ។ យ៉ាងណាលោក Jurgen Klopp ហាក់ជឿជាក់លើគុណភាពរបស់កីឡាករប្រេស៊ីលជាខ្លាំង ដូច្នេះលោកចង់ឲ្យក្លឹបទាក់ទងបន្តកុងត្រាថ្មី និងជាឱកាសផ្ដល់ប្រាក់ពលកម្មបន្ថែមសម្រាប់គេផងដែរ។
តាមការចុះផ្សាយរបស់ Romano និយាយ៖ “Alisson គេកៀកជិតនឹងការចុះហត្ថលេខាកុងត្រាថ្មីជាមួយ Liverpool ដោយត្រូវការពេលប៉ុន្មានសប្តាហ៍ ឬអាចដល់ខែ គ្រាន់ដឹងថា Alisson គេកាន់តែកៀកជិតនឹងការចុះហត្ថលេខាលើកុងត្រានោះហើយ”៕
ប្រភព៖ Sportsmole