ក្លឹប Atletico Madrid មានរបាយការណ៍ថាចង់បាន Antoine Griezmann ត្រលប់មកវិញ ប៉ុន្តែតាមរយៈសំណើរបស់ Barcelona ដែលចង់ដោះដូរយក Joao Felix ជាថ្នូរវិលទៅ Camp Nou នោះ គឺក្លឹបមិនព្រមជាដាច់ខាត។
តាមពិតទៅអ្នកមានបុណ្យចង់កាត់បន្ថយការចំណាយលើថ្លៃពលកម្មដែលត្រូវចាយលើ Griezmann ក្បែរជិត ៣០ មុឺនផោន/សប្តាហ៍ តែពួកគេក៏មិនចង់វ៉ៃចេញដើម្បីប្តូរយកលុយសុទ្ធនោះដែរ ពោលគឺចង់បានយុវជនរបស់ Atletico គឺ Felix ត្រលប់មកបំពេញចន្លោះប្រហោងនៅតំបន់ប្រយុទ្ធវិញ។
យ៉ាងណាតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ខាងក្រុមឈ្នះជើងឯក La Liga គឺមិនយល់ព្រមនោះទេ ពោលគឺមិនចាប់អារម្មណ៍លើការអនុញ្ញាតឲ្យកីឡាករព័រទុយហ្គាល់ចាកចេញទៅឡើយ។
គួរបញ្ជាក់ថា Griezmann គេបានផ្ទេរមក Barcelona នៅតម្លៃ ១០៧ លានផោនកាលពីខែកក្កដា ឆ្នាំ ២០១៩។ រយៈពេលជាង ២ ឆ្នាំមកនេះ គេបង្ហាញខ្លួនសរុប ៩៩ ប្រកួត រកបាន ៣៥ គ្រាប់និង Assist ១៧ លើក៕
ប្រភព៖ Marca