ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី គ្រោងធ្វើការប្រកួតមិត្តភាពមួយជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននៅពេលខាងមុខនេះ ដើម្បីជាការអបអរនិងរំលឹកដល់លោក Maradona ។
អ៊ីតាលីជាម្ចាស់ជើងឯកពានរង្វាន់ Euro 2020 ដោយយកឈ្នះលើក្រុមអង់គ្លេស។ ខណៈដែលក្រុមអាហ្សង់ទីនវិញ ជាម្ចាស់ជើងឯកពានរង្វាន់ Copa America ដោយយកឈ្នះលើក្រុមប្រេស៊ីល។ គម្រោងនៃការបង្កើតប្រកួតមិត្តភាពនេះឡើង គឺក្នុងគោលបំណងរំលឹកដល់លោក Maradona ដែលបានចែកឋានទៅកាលពីពេលកន្លងទៅ។
ការជំនួបដ៏ធំនេះដែរ គ្រោងធ្វើឡើងនៅទឹកដីអ៊ីតាលី ក្នុងក្រុង Naples នាកីឡដ្ឋាន Stadio Diego Armando Maradona ។ កីឡដ្ឋាននេះកន្លងមក មានឈ្មោះ Stadio San Paolo ប៉ុន្តែក្រោយពីលោក Maradona ស្លាប់ទៅ ទើបប្ដូរឈ្មោះទៅជា Stadio Diego Armando Maradona ៕ប្រភព Football