ក្លឹប Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho បានសម្រេចទិញអ្នកចាំទី Rui Patricio របស់ក្លឹប Wolves ហើយ ក្នុងតម្លៃខ្លួន១០លានផោន។
Patricio វ័យ៣៣ឆ្នាំបានបង្ហាញទម្រង់លេងល្អទាំងនៅ Wovles និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ ដោយសារតែលេងល្អបែបនេះហើយ ទើបបានជាលោក Jose Mourinho ចាប់អារម្មណ៍និងសម្រេចទិញយកទៅលេងនៅអ៊ីតាលីតែម្ដង។ តម្លៃខ្លួនផ្ទេររបស់គេគឺ១០លានផោន។
Patricio បានបង្ហាញខ្លួនឱ្យក្រុម Wolves ១៣៥ប្រកួត និងបានរក្សា Clean Sheets បាន៣៧ដងផងដែរ។ បន្ទាប់ពីការចាកចេញរបស់អ្នកចាំទីរូបនេះ ក្លឹប Wolves ក៏បាននាំយកកីឡាករ Jose Sa ពីក្រុមOlympiakos មកជំនួសតំណែងអ្នកចាំទីផងដែរ៕ប្រភព Dailymail