Rashford នឹងអវត្តមាន២ខែ ដោយសារវះកាត់ស្មា

ខ្សែប្រយុទ្ធ Marcus Rashford នឹងត្រូវអវត្តមានយ៉ាងតិច២ខែ បន្ទាប់ពីរូបគេត្រូវវះកាត់របួសស្មាជាបន្ទាន់ ក្រោយចប់ព្រឹត្តិការណ៍ Euro 2020 នេះ។

កាលពីម្សិលមិញនេះ Rashford បានធ្វើការពិនិត្យម្ដងទៀតចំពោះបញ្ហារបួសស្មារបស់គេ។ ជាលទ្ធផលឃើញថាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ ត្រូវវះកាត់ហើយទើបអាចជាសះស្បើយបាន។ ដោយការវះកាត់នេះដែរ នឹងធ្វើឱ្យរូបគេអវត្តមានពីទីលានរហូតដល់ខែតុលាខាងមុខឯណោះ។

Rashford លេងនៅលីគឱ្យបិសាចក្រហមរដូវកាលមុន រកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន៣៧ប្រកួត។ តែនៅជម្រើសជាតិអង់គ្លេសវិញ រូបគេមិនអាចចូលរួមចំណែកអ្វីនោះទេ ដោយឱកាសចុងក្រោយទាត់ប៉េណាល់ទីទល់អ៊ីតាលី ក៏មិនអាចសម្រេចបានថែមទៀត៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT