Jorginho គិតថាខ្លួនក៏សមនឹងឈ្នះ Ballon d’Or ដែរ

ខ្សែបម្រើ Jorginho បាននិយាយថាបើនិយាយពីការឈ្នះពានរង្វាន់វិញ គឺគ្មាននរណាធ្វើបានល្អនិងឈ្នះច្រើនជាងខ្លួននោះទេ នារដូវកាលនេះ។

Lionel Messi ជាបេក្ខភាពកំពុងឈានមុខគេទៅហើយក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ បន្ទាប់ពីរូបគេឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើននៅ Copa America និងជួយអាហ្សង់ទីនឈ្នះពានរង្វាន់ក្នុងតំបន់មួយនេះថែមទៀត។ តែក្នុងនោះ Jorginho ដែលទើបជួយអ៊ីតាលីឈ្នះពានរង្វាន់ Euro 2020 ក៏កំពុងត្រូវបានគេមើលឃើញថាអាចប្រជែងជាមួយ Messi បានដែរ។

កីឡាករលេងនៅក្លឹប Chelsea ខាងលើបានបង្ហាញចំណាប់អារម្មណ៍ថា៖ “យើងទាំងអស់គ្នាតែងមានក្ដីស្រមៃ ប៉ុន្តែវាអាស្រ័យទៅលើលក្ខណៈវិនិច្ឆ័យដែលត្រូវបានធ្វើឡើង។ ប្រសិនបើយើងនិយាយពីទេពកោសល្យ ខ្ញុំដឹងថាខ្ញុំមិនមែនល្អជាងគេលើលោកទេ ប៉ុន្តែប្រសិនបើនិយាយពីពានរង្វាន់វិញ គ្មាននរណាឈ្នះច្រើនជាងខ្ញុំទេរដូវកាលនេះ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT