ក្រុមកាំភ្លើងធំ Arsenal បានបើកការប្រកួតមិត្តភាពកម្តៅសាច់ដុំដំបូងរបស់ខ្លួន ទល់នឹងក្លឹប Hibernian នៅឯលីគកំពូលស្កុតឡែន ហើយលទ្ធផលមិនទទួលបានដូចការរំពឹងទុកឡើយ។ ក្រុមដឹកនាំដោយលោក Mikel Arteta បែរជាលេងចាញ់ ២-១ ក្រោយបង្កកំហុសនៅបាល់ Error គួរឲ្យចាប់អារម្មណ៍មួយគ្រាប់ពីអ្នកចាំទី Okwonko។
កីឡាករឈុតធំរបស់ Arsenal ដែលបានចូលរួមការប្រកួតនេះមានដូចជា Aubameyang. Maitailand-Niles, Willian, Nketiah, Lacazette និង Smith-Rowe ជាដើម។ តាមពិតទៅ Arsenal លេងល្អហើយ តាមរយៈការគ្រប់គ្រងបាល់ និងបង្កើតឱកាស តែស្ទើរនៅការបញ្ចប់ទី និងការបង្កកំហុសឲ្យកើតមានគ្រាប់បាល់ចូលទីខ្លួនឯង។
ខាង Hibernian គ្រប់គ្រងបាល់តែ ៣៥ ភាគរយប៉ុណ្ណោះ ស៊ុតបាន ៧ លើក ចំគោលដៅ ៥ លើក ខណៈ Arsenal គ្រប់គ្រងបាល់ដល់ ៦៥ ភាគរយ ស៊ុត ១៩ លើកចំគោលដៅ ៥ លើក។
មួយគ្រាប់បើកឆាកកើតឡើងនៅនាទី ២១ ជាការបង្កកំហុសរបស់អ្នកចាំទី Arthur Okwonko ដែលយាជើងផ្តាច់បាល់ទៅលើមិនបានល្អ នាំឲ្យកីឡាករ Martin Boyle មកឆក់យកបាល់បញ្ចប់ទីនាំមុខមុន។ រហូតដល់នាទី ៦៩ ខាងក្រុម Hibernian រកបានមួយគ្រាប់ទៀត តាមរយៈការតែតរបស់ Daniel MacKay ក្រោយការលើកបាល់ជ្រុង រហូតដល់នាទី ៨២ ទើប Emile Smith Rowe របស់កាំភ្លើងធំតាមបានមួយគ្រាប់ តែមិនអាចតាមដល់ស្មើបានឡើយ៕
ទស្សនាវីដេអូខាងក្រោម៖